អាជ្ញាធរ​កាប់​ដើមឈើ​ខ្លះ ពី​គម្រោង​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្តុ​ប BKC និពន្ធដោយ : ថ្មីៗ       July-05-2016, 3:44 pm         406

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​កាប់​ដើមឈើ​ខ្លះ ពី​គម្រោង​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្តុ​ប BKC​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹង​កាប់​ដើមឈើ​តាមផ្លូវ​ភ្លោះ​ព្រះអង្គដួង​ជាង ១០ ដើម ក្នុង​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្តុ​ប​កាណាឌីយ៉ា ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។​

​លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ រំពឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្តុ​ប​កាណាឌីយ៉ា នឹង​លេចចេញ​ជា​រូបរាង នៅពេល​ឆាប់ ខាងមុខ ដើម្បី​បញ្ចៀស​ចរាចរ​ដ៏​ណែនណាន់តាន់តាប់​ទាំង​នៅពេល​ព្រឹក និង​ល្ងាច​ត្រង់ចំណុច​ស្តុ​ប BKC នេះ ជា​រៀងរាល់ថ្ងៃ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​រូបនេះ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​អាច​នឹង​កាប់​ដើមឈើ​ជាង ១០​ដើម ចេញពី​ការដ្ឋាន​សាងសង់​នៅ​ទីនោះ ដើម្បី​ពង្រីក​ផ្លូវ​ចរាចរ​។ ជាមួយគ្នានេះ លោក​ក៏មាន​ការសោកស្តាយ​ផងដែរ នៅពេល​គម្រោង​នេះ ប៉ះពាល់​ដើម​ធំៗ​អាយុ​រាប់​ឆ្នាំ តែ​លោ​កថា វា​គ្មាន​ជម្រើស​ឡើយ ដើម្បី​បញ្ចៀស​ចរាចរ ក្នុង​រាជធានី​ភ្នំពេញ​។​

អាជ្ញាធរ​កាប់​ដើមឈើ​ខ្លះ ពី​គម្រោង​សង់ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្តុ​ប BKC និពន្ធដោយ : ថ្មីៗ       July-05-2016,  3:44 pm         406

​លោក​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បាន​ព្យាយាម​កាត់បន្ថយ​ការប៉ះពាល់​តិច​បំផុត​ពី​គម្រោង​។ យើង​អាច​នឹង​កាប់​ដើមឈើ​ពី ១០ ទៅ​១៥​ដើម ពី​ទីនោះ ពង្រីក​ផ្លូវ ដើម្បី​បន្ថយ​ការកកស្ទះ​។ ដូច​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា បច្ចុប្បន្ននេះ ចរាចរ​ស្ទះ​ខ្លាំង ពិសេស​នៅពេល​ព្រឹក និង​ពេល​ល្ងាច ដូចនេះ​យើង​ត្រូវតែ​ធ្វើ​»​។​

​យ៉ាងណា លោក​ពុំទាន់​អាច​បានបញ្ជាក់​ពី​ពេលវេលា​ចុះ​កាប់​ដើមឈើ​ទាំង​នោះទេ​។​លោក​និយាយថា ពេលនេះ ក្រុមការងារ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ កំពុង​បន្ត​សិក្សា​ពី​ប៉ះពាល់​គម្រោង​សាង់សង់​ស្ពាន​អាកាស​ទី​៦ និង​ផ្លូវ​ក្រោម​ដី​ទី​២ នៅ​ចំណុច​ស្តុ​ប​កាណាឌីយ៉ា​នេះ ថែមទៀត​សិន មុនពេល​ពួកគេ​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ​សាងសង់ នាពេលខាងមុខ​៕