ឆៃ លីដាឡែន ស្អាតប្លែក ជាមួយពណ៌ សក់ថ្មី

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង ដែលធ្លាប់តែបង្ហាញ ភាពសិចស៊ី អ្នកនាង ឆៃ លីដាឡែន នៅពេលថ្មីៗនេះបានរំលេច ការតុបតែងខ្លួនថ្មីប្លែក ជាមួយការលាប ពណ៌សក់ថ្មី ដែលធ្វើឲ្យទស្សនិកជន មើលនាងសឹងតែមិនចង់ស្គាល់ ។

រូបថតជាច្រើនសន្លឹក ត្រូវបាន អ្នកនាង ឆៃ លីដាឡែន បានរំលេចសម្រស់ថ្មី ស្រស់ស្អាត ជាមួយសក់ពណ៌ខៀវ យ៉ាងស្រស់​ស្អាតមិនចាញ់ សម្រស់តារាស្របាលគ្នានោះទេ។ ផ្ទុយទៅវិញសម្រស់ របស់អ្នកនាងកាន់តែ​ ស្រស់ស្អាតទ្វេដង ដោយ​នៅក្នុងនោះអ្នកនាង បានរំលេចសារបង្ហាញ ពីមូលហេតុដែលអ្នកនាង ខំប្រឹងធ្វើខ្លួនឲ្យស្អាតថា « មកពីអូនចាស់ទើបខំ លែងខ្លួន ព្រោះអូនខ្លាច អាក្រក់នឹងណា »៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុន អំឡុងខែមីនាផងដែរថា អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញប្រតិកម្មតបត និងការខឹងសម្បារ ទៅលើម្ចាស់ Page មួយដែលមានចេតនា យកឃ្លីបវីដេអូចាស់ ប្រមាណ ៤-៥ឆ្នាំមុន ក្នុងអំឡុងពេល នាងបង្ហាញកាយវិការ និងស្លៀកពាក់សិចស៊ី ច្រៀងរាំនៅលើទឹកដីអាមេរិក មកបង្ហោះ ក្នុងបំណងចង់ឲ្យមហាជន មានការភ័ន្តច្រឡំ និងរិះគន់ជាន់ពន្លិច នាងសារជាថ្មី ។

តារាចម្រៀងផ្លាស់ប្តូរ ការស្លៀកពាក់ពីសិចស៊ី មកស្រគត់ស្រគំ អ្នកនាង ឆៃ លីដាឡែន បានបញ្ចេញសារ បង្ហាញពីអារម្មណ៍ មិនពេញចិត្ត និងបកស្រាយ ការពារខ្លួនថា « ចង់ប្រាប់ទៅអ្នក ទាំងអស់គ្នាថា វីដេអូនេះ ជាវីដេអូចាស់ទេ កាលពី៤-៥ឆ្នាំមុន ហេតុអី page ចម្រៀងខ្មែរ យកមកផុសអញ្ចឹង? តើអ្នកមានបំណងអ្វី? ឬអ្នកចង់បញ្ចប់ អាជីពសិល្បៈ ខ្ញុំមែនទេ? បើអ្នកមិនចូលចិត្តឬ ស្អប់ខ្ញុំសូមកុំប្រើអំពើថោកទាបអីច៊ឹង ហេតុអ្វីវីដេអូថ្មី អ្នកម៉េចមិនយក មកផុសផង? អ្នកមានដែល តាមដានឬក៏អត់? បើអត់ទេកុំអាល វាយតំលៃគេអីច៊ឹង រង់ចាំខ្ញុំទំនេរខ្ញុំនឹងថត វីដេអូឃ្លីប ឲ្យអ្នកទាំងអស់បានជ្រាប កាន់តែច្បាស់ អីច៊ឹងសូមរង់ចាំ ទស្សនា វីដេអូឃ្លីប នាងបកស្រាយ »។

សូមរំលឹកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន តារាស្រីនាង ឆៃ លីដាឡែន ធ្លាប់បានជួបរឿង អាស្រូវមួយ ខណៈដែល នាងចេញទៅសម្តែង នៅអាមេរិក ហើយនាងបានជ្រុលបង្ហាញ ភាពសិចស៊ី និងក្បាច់រាំ ដោយមើលទៅមិនសម ជានារីខ្មែរទាល់តែសោះ ។ ដោយសារតែរឿងនេះ នាងត្រូវបានមហាជន ធ្វើការរិះគន់យ៉ាងចាស់ដៃ រហូតដល់ខាងស្ថានីយ ទូរទស្សន៍ក្នុងស្រុក មិនអនុញ្ញាតឲ្យនាង ឡើងប៉ុស្តិ៍តទៅទៀត ហើយដោយសាររឿងនេះ បានធ្វើឲ្យនាងផ្តាច់ខ្លួន ចេញពីសិល្បៈ អស់រយៈពេលច្រើនឆ្នាំ ទម្រាំតែនាង អាចស្តារកេរ្តិ៍ឈ្មោះ ឡើងវិញបាន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload