គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​ប្ដេជ្ញា​យកឈ្នះ​អា​ល្លឺ​ម៉​ង់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់់ព្រ័ត្រ​យូ​រ៉ូ​2016

លោក Didier Deschamps គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​បាន​បញ្ជាក់​ប្រាប់​កីឡាករ​ក្នុង​ក្រុម​ថា ត្រូវ​តែ​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អា​ល្លឺម៉​ង់​ឱ្យ​បាន​ទើប​យើង​មាន​សង្ឃឹម​ឈ្នះ​ពាន​យូ​រ៉ូ​២០១៦  ។

ចំណែក​កីឡាករ​Oliver Giroud ជា​ខ្សែប្រយុទ្ធ​ក៏​បាន​ក្រើនរំលឹក​ដល់​មិត្ត​រួម​ក្រុម​ថា យើង​ត្រូវ​សងសឹក​ក្រុម​នេះ​ដែល​បាន​ទម្លាក់​យើង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៤​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ កីឡាករ​រូប​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា ៖«​ពួក​គេ​ជា​ជើងឯក​ពិភពលោក និង​រមែង​ឆ្លង​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​លើក ។ ហេតុ​ដូច្នេះ យើង​ត្រូវ​សងសឹក​ឱ្យ​ខាង​តែ​បាន​» ៕