Ganzberg នឹង​ផ្សាយ​បន្ត​ផ្ទាល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Euro 2016 លើ​អេក្រង់​យក្ស នៅ​កោះ​ពេជ្រ

ក្រុមហ៊ុន​ស្រាបៀរ Ganzberg នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រគំ​តន្ត្រី Ganzberg Euro និង​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​បាត់ Euro 2016 វគ្គ​ផ្ដាច់​ព្រ័ត្រ នា​ថ្ងៃ​ទី១០-កក្កដា នេះ នៅ​កោះ​ពេជ្រ។

 

ព្រឹត្តិការណ៍​នេះ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៧ យប់​ត​ទៅ ខណៈ​ដែល​កំពូល​តារា​ចម្រៀង​ជា​ច្រើន​រូប​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ នឹង​មក​អង្រួន​ឆាក​តន្ត្រី Ganzberg Euro នេះ​ឲ្យ​កក្រើក។ ជា​ពិសេស អ្នក​នឹង​រំភើប​ស្រែក​ហ៊ោ​ជាមួយ​ការ​ទស្សនា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​បាល់​ទាត់ EURO 2016 លើ​អេក្រង់​ធំ​ខ្នាត​យក្ស​ច្បាស់​ទំហំ ៨០០០ អ៊ីញ​មិន​ធ្លាប់​មាន​ពី​មុនមក។

 

Ganzberg នឹង​ផ្សាយ​បន្ត​ផ្ទាល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Euro 2016 លើ​អេក្រង់​យក្ស នៅ​កោះ​ពេជ្រ

 

អ្នក​ក៏​អាច​រីករាយ​ពិសា​ស្រាបៀរ Ganzberg ថ្មីៗ​ស្រស់ៗ ជួប​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​លេង​ហ្គេម​បាល់​ទាត់​ប្លែកៗ និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ​ធំ Kawasaki និង​រង្វាន់​ជា​ច្រើន​ថែម​ទៀត​ផង។

 

កុំ​ភ្លេច​ចូលរួម​ព្រឹត្តិការណ៍ Ganzberg Euro អេក្រង់​យក្ស ដើម្បី​ស្រែក​ហ៊ោ​គាំទ្រ​ក្រុម​សំណព្វ​ចិត្ត​អ្នក! ជួប​គ្នា​ចាប់​ពី​ម៉ោង ៧ យប់​នៅ​កោះពេជ្រ!

 

 

អត្ថបទ៖ ពាណិជ្ជកម្ម