Kane បន្ត​នៅ​ Spurs ជាមួយ​កុងត្រា​ថ្មី ៥លាន​ផោន​ក្នុង​១ឆ្នាំ​

Harry Kane បាន​យល់​ព្រម​ដាក់​ប៊ិច​ចុះ​កុងត្រា​ថ្មី​ជាមួយ Tottenham រយៈ​ពេល​៥​ឆ្នាំ​បន្ថែម​ដោយ​ទទួល​បាន​ថ្លៃ​ពលកម្ម​កប់​ពពក​ ៥លាន​ផោន​ក្នុង​១​ឆ្នាំ។

 

Kane បន្ត​នៅ​ Spurs ជាមួយ​កុងត្រា​ថ្មី ៥លាន​ផោន​ក្នុង​១ឆ្នាំ​

Harry Kane

 

ខ្សែ​ប្រយុទ្ធ​វ័យ​២២ឆ្នាំ​ត្រូវ​រង​ការ​រិះគន់​ខ្លាំង​ថា​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នៅ​អឺរ៉ូ​ធ្វើឲ្យ​អង់គ្លេស​ត្រូវ​វេច​ខោអាវ​មក​ផ្ទះ​វិញ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ យ៉ាង​ណា​មិញ​ជយលាភី​ស្បែក​ជើង​មាស​រដូវ​កាល​មុន​រូប​នេះ​នៅ​តែ​ជា​កម្លាំង​សំខាន់​ដែល Tottenham ចង់​រក្សា​ទុក​នៅ​រដូវ​កាល​ក្រោយ​។

 

ក្រៅ​ពី​រក្សា​ទុក​ Kane ដែល​ស៊ុត​បាន​២៥គ្រាប់​នៅ Premier League លោក Pochettino សង្ឃឹម​ថា​នឹង​ចុះ​ហត្ថលេខា​យក​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប​ទៀត​ពី AZ Alkmaar គឺ​កីឡាករ Vincent Janssen ក្នុង​តម្លៃ​១៦លាន​ផោន ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ក្របខ័ណ្ឌ​កំពូល​ទ្វីប​អឺរ៉ុប​ UEFA Champions League និង Premier League រដូវកាល​ក្រោយ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun