ពោះធំ​បន្តិច បែរ​ជា​ឃើញ​ស្នាម​បន្ទាត់​ពណ៌​ខ្មៅ​ពី​រន្ធ​ផ្ចិត មាន​បញ្ហា​ទេ​?

ពោះធំ​បន្តិច បែរ​ជា​ឃើញ​ស្នាម​បន្ទាត់​ពណ៌​ខ្មៅ​ពី​រន្ធ​ផ្ចិត មាន​បញ្ហា​ទេ​?


ពោះធំ​បន្តិច បែរ​ជា​ឃើញ​ស្នាម​បន្ទាត់​ពណ៌​ខ្មៅ​ពី​រន្ធ​ផ្ចិត មាន​បញ្ហា​ទេ​?

​ការ​ដែល​មើលឃើញ ស្នាម​បន្ទាត់​ពណ៌​ខ្មៅ​គូស​ចេញ​ពី​ក្រោម​ផ្ចិត ចុះ​ទៅ​ថ្ងាស​ក្រោម​នេះ ច្រើន​តែ​ចាប់ផ្តើម​កើតមាន ក្នុង​ត្រីមាស​ទី ២ ឬ​ជុំវិញ​សប្តាហ៍​ទី ២៣ នៃ​ការ​មាន​ផ្ទៃពោះ​។ បន្ទាត់​នេះ​ត្រូវបាន​គេ​ហៅថា Linea Nigra​។

​អ័រម៉ូន​ដែល​ទទួលខុសត្រូវ ធ្វើឲ្យ​ក្បាល​សុដ​ន់ទៅ​ជា​ខ្មៅ ក្នុងពេល​មាន​ផ្ទៃពោះ ក៏​ជា​ដើមហេតុ​នាំឲ្យមាន ស្នាម​បន្ទាត់​ពណ៌​ខ្មៅ​នៅ​ពោះ​នេះដែរ​។ មុន​ពេល​ស្នាម​បន្ទាត់​នេះ លេច​ជា​រូបរាង អ្នក​ប្រហែលជា​ស្គាល់​ឃើញ មាន​វា​ដែរ​តែ​គឺ​ពណ៌​ស​។ ស្នាម​ពណ៌​ស​នេះ អាច​ទៅជា​ខ្មៅ​បាន​ដោយសារ​តែ​អ័រម៉ូន​បំពាក់​ពណ៌ Melanin ក្នុងពេល​មាន​ផ្ទៃពោះ​តែម្តង​។ អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន និង​អឺ​ស្ត្រូ​សែន នឹង​ទៅ​ភ្ញោ​ច​កោសិកា Melanocytes ដើម្បី​ផលិត​អ័រម៉ូន Melanin នេះ​កាន់តែ​ច្រើន​។

​ខណៈពេល​ដែល​បន្ទាន់​ពណ៌​ខ្មៅ​នេះ ប្រហែលជា​មិន​ធ្វើឲ្យ​ស្ត្រី​ចូល​ចិត្ត​នោះ តែ​វា​អាច​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ ក្រោយ​ពី​សម្រាលកូន​រួច​។ យ៉ាងណាមិញ អ្នក​នៅ​តែ​អាច​ធ្វើ​តាម​ការណែនាំ​ខ្លះៗ​ខាងក្រោម​នេះ​បាន ដើម្បី​កាត់បន្ថយ​ការមើលឃើញ​របស់​វា​។

•​    ​យកចិត្តទុកដាក់ ទៅលើ​អ្វី​ដែល​អ្នក​ញ៉ាំ​។ កង្វះ​អាស៊ីតហ្វូលិ​ក ច្រើន​តែ​ទាក់ទង​នឹង​ការ​ប្រែ​ពណ៌​របស់​ស្បែក ដូច្នេះ ចូរ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​សារធាតុ​មួយ​នេះ​ឲ្យបាន​ច្រើន ជាពិសេស​បន្លែ​ពណ៌​បៃតង គ្រាប់​ធញ្ញជាតិ និង​ផ្លែក្រូច​។ អាស៊ីហ្វូលិក ក៏​មាន​ប្រយោជន៍ សម្រាប់​ការលូតលាស់​របស់​ទារ​ក និង​បង្ការ​កូន​កើត​មក​ខូច​អវៈយវៈ​ដែរ​។
•​    ​ព្យាយាម​បិតបាំង​ពោះ ពី​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ ហើយ​បើសិនជា​អ្នក​ធ្វើ​អញ្ជឹង​មែន ក៏​កុំ​ភ្លេច​លាប​ឡា​ការពារ​កម្តៅ​ព្រះអាទិត្យ​ឲ្យសោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។