រន្ធត់ណាស់! កូនប្រុសតិរច្ឆាន សងគុណឪពុក​បង្កើត ដោយកាប់​២កាំបិត​ស្លាប់ភ្លាមៗ បង្កការភ្ញាក់​ផ្អើលពេញភូមិ

(តាកែវ)៖ កូនប្រុសតិរច្ឆានម្នាក់ បានកាប់ឪពុកបង្កើតខ្លួនឯង នឹងកាំបិតត្រង៉ុកចំនួន២កាំបិត បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលឆោឡោពេញស្រុកពេញភូមិ នៅវេលាម៉ោង​១១៖​៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិចាន ឃុំចាន ស្រុកព្រែកកប្បាស ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលជាកូន​បង្កើតរបស់ពជនរងគ្រោះ មានឈ្មោះ សេង ខេង អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ធ្លាប់មានជំងឺសរសៃប្រសាទចំនួន៤ឆ្នាំ មកហើយ រីឯសពជនរងគ្រោះ មានឈ្មោះ សេង សាង អាយុ៧២ឆ្នាំ។

ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចាន បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រែកកប្បាស ដើម្បីធ្វើ​ការ​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ បន្ទាប់ពីពិនិត្យចប់រួចរាល់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ​តាមប្រពៃ​ណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា យុវជន​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ កាប់​ស្លាប់​នៅ​វេលា​ម៉ោង​០៦ និង​៣០​នាទី កាលពី ល្ងាច​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ជាប់​ក្រោយ​របង​រោងចក្រ MV ស្ថិត​ក្នុង ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ ។ លោក ឆាយ ខែ​ម​រ័​ត្ន អធិការ នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ឹម សៅ​សុធា​រ៉ា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ ឆ្នាំង​។

លោក​បាន​ស្រង់​សម្ដី ម្តាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា កូនប្រុស​គាត់​មានមុខ​របរ ជួសជុល និង​ប៉ះ​កង់​មុខ រោងចក្រ MV ។ នៅ​មុន​ពេល​កើតហេតុ កូនប្រុស​គាត់​បាន​រៀបចំ​ទុកដាក់​សម្ភារ​ប៉ះ​កង់ ជិត​រួចរាល់​ហើយ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​ទូរ​សព្ទ័ ចូល​មក​ទូរ​សព្ទ័​ដៃ កូនប្រុស​គាត់ បន្ទាប់​មក​កូនប្រុស​គាត់​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ណោះ មួយ​ភ្លែត ហើយ​កូនប្រុស​គាត់​ក៏​ជិះ​កង់​ចេញពី​កន្លែង​ប៉ះ​កង់ ពីមុខ​រោងចក្រ​ទៅ​ខាងក្រោយ​រោងចក្រ បាន មួយសន្ទុះ ក៏​ស្រាប់តែ​គាត់​ទទួល​ដំណឹង​ថា កូនប្រុស​គាត់​ត្រូវ​គេ​កាប់​ស្លាប់ នៅ​ក្រោយ​រោងចក្រ​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន កូនប្រុស​គាត់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ មាន​គ្នា​២​នាក់​បាន​មក​គម្រាម​ថា ឯង​ប្រយ័ត្ន​ងាប់ ។ ក្រោយមក​បាន​ប៉ុន្មាន​ថ្ងៃ កូនប្រុស​គាត់ ត្រូវ​គេ​កាប់​ស្លាប់​ពិតមែន ។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា ឃាតកម្ម​ខាងលើ​នេះ​អាច​ថា ជា​រឿង​គំនុំ​ក្នុង​ផ្លូវ​រកស៊ី​មិន​ស្របច្បាប់ ហើយ​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត