សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ

សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ



ភ្នំពេញ ៖ រហូត​មក​ទល់​ពេលនេះ ​ជម្លោះ​រវាង​តារា​សម្ដែង​ស្រី​រូប​ស្រស់​ កញ្ញា សួង សុខា​រ៉ានី​ត ជា​មួយ​អតីត​តារា​ចម្រៀង​អ្នកស្រី សន សុ​ម៉ា​ឡែ​ន នៅតែ​បន្ត​កើន​កម្ដៅ​១០០​អង្សាសេ​ដដែល​ ខណៈ​ភាគី​ជម្លោះ ​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ប្រកាន់​ជំហរ​ថា​ មិនបាន​ជំពាក់​លុយ​ចំនួន​៥០០​ដុល្លារ​ដូចដែល​កញ្ញា សួង សុខា​រ៉ានី​ត ចោទប្រកាន់​នោះ​ឡើយ​។ ​ប៉ុន្តែ​ ទោះបីជា​យ៉ាងណា​ កញ្ញា សួង សុខា​រ៉ានី​ត ក៏បាន​ផ្ដាំ​ថា ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ ​តើ​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ហ៊ាន​ចេញ​មុខ​មក​ស្បថ​នៅមុខ​ព្រះ​អង្គ​ដងកើជាមួយគ្នា​ឬទេ?។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ តួ​សម្ដែង​ស្រី​ក្នុង​បទ​ចម្រៀង ស្រុក​ខ្មែរ​ចាំ​អូន របស់​លោក ជេ​ម​ស៍ កញ្ញា សួង សុខា​រ៉ានី​ត បាន​និយាយ​បើក​កកាយ​បក​ស្រោម​មុខ​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ថា ព្រោះតែ​ខ្ញុំ​ស្រឡាញ់​ និង​ទុកចិត្ត​ ទើប​ហ៊ាន​ឲ្យ​ខ្ចី​លុយ​ចំនួន​៥០០​ដុល្លារ​អំឡុង​ឆ្នាំ​២០១៣​ ប៉ុន្តែ​ក្រោយពេល​ខ្ចី​លុយ​ហើយ ​គាត់​បែរជា​គេច​ពី​ខ្ញុំ ​ព្រមទាំង​ព្យាយាម​ប្ដូរ​លេខ​ទូរស័ព្ទ​ទៀតផង​។​ មិនតែប៉ុណ្ណោះ ​ថែមទាំង​មិន​ទទួលស្គាល់​យក​ការពិត ហើយ​ធ្វើការ​ហែកហួរ ​បង្ខូច​កិត្តិយស​របស់ខ្ញុំ​ទៀត​ផង។​

កញ្ញា សួង សុខា​រ៉ានី​ត បាន​បន្ត​ថា បើសិនជា​គាត់​ពិតជា​ស្មោះត្រង់​មែន​នោះ ​តើ​ហ៊ាន​ចេញ​មក​ស្បថ​នៅមុខ​ព្រះ​អង្គរ​ដងកើ​ជាមួយ​ខ្ញុំ​អត់?​។ ​ម្យ៉ាងទៀត​ រាល់ពេល​ខ្ញុំ​ទូរស័ព្ទ​បបួល​គាត់​ទៅ​ស្បថ​តែង​គេចវេះ ​ថែមទាំង​ពេលខ្លះ​មិន​លើក​ និង​បិទ​ទូរស័ព្ទ​ខ្ញុំ​ទៀត​ផង​។​ សួរ​ថា​ តើ​ការទទួលខុសត្រូវ​របស់​អ្នកស្រី សន សុ​ម៉ា​ឡែ​ន មាន​ទេ​ត្រង់​ចំណុច​នេះ។

តារា​សម្ដែង​មាន​ប្រជាប្រិយភាព​វ័យ​២៧​ឆ្នាំ​ កញ្ញា សួង សុខា​រ៉ានី​ត បាន​បញ្ជាក់​ទៀត​ថា ​ស្តាយ​ណាស់​ដែល​ខ្ញុំ​ខំ​ទុកចិត្ត​គាត់​ពេក​ ទើប​ឲ្យ​ខ្ចី​លុយ​ដោយ​មិនបាន​ធ្វើ​លិខិត​ស្នាម ​ព្រោះ​យល់ថា​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា ​តែ​ជា​លទ្ធផល​មិន​គួរ​ណា​គាត់​ធ្វើ​ចរិត​បែបនេះ​ទេ ​ហើយ​មិន​ត្រឹមតែ​មិន​សង​លុយ​ទេ​ បែរជា​មាន​គំនិត​បង្វែង​ការពិត​ និង​បរិហារ​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ដោយ​ពុំមែន​ជា​ការ​ពិត​អ្វី​បន្តិច​សោះ​ឡើយ​។​

ស្រី​ស្រស់ សួង សុខា​រ៉ានី​ត ពោល​ពាក្យ​បន្ថែម​ថា លុយ​ចំនួន​៥០០​ដុល្លារ​ បើ​សិន​ជា​ខ្ញុំ​យក​ទៅ​ធ្វើបុណ្យ ​ឬ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​កុមារ​កំព្រា ​គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ចូលរួម​ចំណែក​ជាមួយ​សង្គម ​តែ​ស្ដាយគំនិត​ខ្លួនឯង​ណាស់ ​ដែល​ឲ្យ​មនុស្ស​របៀប​នេះ​ខ្ចី​។ ​ម្យ៉ាងទៀត ​មិន​ត្រឹមតែ​មិន​សង​ទេ​ ថែមទាំង​និយាយ​ហែកហួរ​ និង​ផ្ញើ​សារ​គំរាម​ប្តឹង​ចាប់​ដាក់​គុក​ទៀត ហើយ​ថ្មីៗ​នេះ​ក៏បាន​និយាយ​ថា នឹង​មិន​ឲ្យ​ខ្ញុំ​ឡើង​បង្ហាញមុខ​នៅ​ស្ថានីយ​ទូរទស្សន៍​ចំនួន​៣ ​គឺ​CTN , MY TVនិង​CNC។​

ជាមួយគ្នានេះដែរ ​កញ្ញា សួង សុខា​រ៉ានី​ត ក៏បាន​ផ្ដាំផ្ញើ​ទៅកាន់​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ផង​ដែរ​ថា សូម​ផ្ដាំ​ទៅ​បងស្រី សន សុ​ម៉ា​ឡែ​ន ជួយ​លើក​លេខ​ទូរស័ព្ទ​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​បងស្រី​បំភ្លឺ​និង​បកស្រាយ​រឿង​ចង់​ចាប់​ខ្ញុំ​ដាក់គុក និង​រឿង​ដែល​ថា ​ឈប់​ឲ្យ​ខ្ញុំ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន​៣​ខាង​លើ​ហ្នឹង​ផង​ ហើយ​ខ្ញុំ​ចង់​សួរ​ថា ​តើ​ខ្ញុំ​ខុស​ពី​បទ​អ្វី ? ​ហើយ​បងស្រី​ធ្វើ​ការងារ​ផ្នែក​អ្វី​ដែរ នៅ​CTN ទើប​បងស្រី​មាន​សិទ្ធិ​អាច​បិទ​ខ្ញុំ​បាន​? ដូច្នេះ​សូម​បងស្រី​ជួយ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​បងស្រី ​និង​ទោស​របស់ខ្ញុំ​ឲ្យ​បាន​ដឹង​ផង។

ដោយឡែក ​អតីត​តារា​ចម្រៀង ​អ្នកស្រី សន សុ​ម៉ា​ឡែ​ន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ កម្ពុ​ជាថ្មី​មិនទាន់​អាច​ស្វែង​ការ​បកស្រាយ​តាម​ទូរស័ព្ទ​ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ​បាន​នៅ​ឡើយ​ទេ ​ខណៈ​កន្លងមក​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ក៏​ធ្លាប់​ចេញមុខ​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​មិនបាន​ខ្ចី​លុយ​ចំនួន​៥០០​ដុល្លារ​ពី​តារា​សម្ដែង​កញ្ញា សួង សុខា​រ៉ានី​ត ទេ​។​ ប៉ុន្តែ​ថ្វីត្បិតតែ​យ៉ាង​នេះ​ក៏ដោយ​ ដើម្បី​បញ្ជាក់​ការពិត ​គឺ​កញ្ញា សួង សុខា​រ៉ានី​ត ក៏បាន​បបួល​អ្នកស្រី សន សុ​ម៉ា​ឡែ​ន ឲ្យ​ទៅ​ស្បថ​នៅមុខ​ព្រះអង្គ​ដងកើជាមួយគ្នា​ផង​ដែរ​៕
សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ

សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ

សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ

សួង សុខា​រ៉ានី​ត បបួល សន សុ​ម៉ា​ឡែ​ន ទៅ​ស្បថ​មុខ​ព្រះអង្គ​ដងកើ