១០ ចំណុច​ដែល​អ្នក​គួរ​ពិសា​«តែ​ខ្មៅ​»ឱ្យបាន​រៀងរាល់ថ្ងៃ

6 Videos


ប្រសិនបើអ្នកជាអ្នកចូលចិត្តពិសារទឹក«តែ»នោះ ការពិសារទឹក«តែខ្មៅ»ឱ្យបានរៀងរាល់ថ្ងៃ គឺពិតជាប្រសើរណាស់សម្រាប់សុខភាព ។  «តែខ្មៅ»គឺជាប្រភេទតែដែលគេផលិតឡើងតាមវិធីផ្សេងខុសពីតែដទៃ ដូចជាវិធីសាស្ត្រនៃការហាលស្លឹកតែ និង ការរក្សាទុកជាដើម ទើបវាត្រូវបានគេអោយឈ្មោះថា «តែខ្មៅ» ។

P9

១០ ចំណុច​ដែល​អ្នក​គួរ​ពិសា​«តែ​ខ្មៅ​»ឱ្យបាន​រៀងរាល់ថ្ងៃ

ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនរបស់តែខ្មៅចំពោះសុខភាព ប្រសិនបើអ្នកបានពិសារជារៀងរាល់ថ្ងៃនោះ ៖

• ពិសារ«តែខ្មៅ»រៀងរាល់ថ្ងៃជួយកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម ។
• ជួយសម្រួលប្រព័ន្ធរំលាយអាហារ ហើយសារធាតុមួយចំនួនក្នុងតែខ្មៅ ជួយពង្រឹងសុខភាពក្រពះ និង ពោះវៀន ដោយវាអាចកម្រាត់ពពួកបាក់តេរីមិនល្អមួយចំនួន ។
• សារធាតុប្រឆាំងអុកសីុតកម្មក្នុង«តែខ្មៅ» ជួយបន្ថយអត្រាឈានទៅកើតជំងឺមហារីក ។
• ជួយកាត់បន្ថយកម្រិតកូឡេស្ទេរ៉ូល និង បន្ថយគ្រោះថ្នាក់ជំងឺបេះដូង និង បញ្ហាស្ទះសរសៃឈាមបេះដូង ។
• កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺគ្រួសក្នុងតម្រងនោម និង ជំងឺ «ផាគីងសុន» ( Parkinson’s disease ) ដែលជាជំងឺធ្វើឱ្យសាច់ដុំចុះខ្សោយ និង ញ័រដៃញ័រជើង ជាពិសេសមនុស្សវ័យចំណាស់ ។
• រារាំងការប្រមូលផ្តុំនៃពពួកមេរោគបាក់តេរី និង កាត់បន្ថយការឈានទៅកើតបញ្ហាពុកធ្មេញ ។
• ពង្រឹងឆ្អឹងឱ្យរឹងមាំ និង កាត់បន្ថយអត្រាប្រឈមនៃការកើតរោគឈឺសន្លាក់ឆ្អឹង ។
• «តែខ្មៅ»ល្អសម្រាប់សុខភាពស្បែក ព្រោះវាសំបូរដោយវីតាមីន B2, C, E រ៉ែខនិជផ្សេងៗ , ប៉ូតាស្យូម , ម៉ាញ៉េស្យួម , ស័ង្កសី និង អាសីុត ប៉ូលីហ្វេណុល ។
• «តែខ្មៅ»ក៏មានសារៈប្រយោជន៍សម្រាប់សុខភាពសក់ផងដែរ ៕

                                                                      សុផល