វិធីសាស្ត្រ​ដើម្បី​បញ្ឈប់​ការ​រអ៊ូរទាំ​រប​ស់មនុស្ស​ស្រី​

វិធីសាស្ត្រ​ដើម្បី​បញ្ឈប់​ការ​រអ៊ូរទាំ​រប​ស់មនុស្ស​ស្រី​

គេនិយាយថា “នៅពីក្រោយរឿងជោគជ័យរបស់មនុស្សប្រុសគ្រប់រូបនោះតែងតែមានមនុស្សស្រីនៅពីក្រោយជានិច្ច” ហើយរឿងនេះអាចពន្យល់អោយដឹងថា មនុស្សស្រីពិតជាមានសារៈសំខាន់ណាស់តែទាស់ត្រង់តែប៉ិនរអ៊ូបន្តិចប៉ុណ្ណោះ។ ពួកគេអាចរអ៊ូរទាំដាក់អ្នកដើម្បីអោយអ្នកទទួលបានបានភាពជោគជ័យ, លង់ស្រឡាញ់, ធ្វើអ្វីមួយ និងអ្វីៗគ្រប់យ៉ាងតែម្តង។ ស្ត្រីភាគច្រើនគឺមានរបៀបនៃការរអ៊ូរទាំងទៅតាមលក្ខណៈខុសៗគ្នាទាំងអស់។ ដូច្នេះវាពិតជាធ្វើអោយយើងដែលជាមនុស្សប្រុសនេះឆ្គួតមិនខានទេដើម្បីដោះស្រាយ។ ប៉ុន្តែការពិតនោះគឺថា ស្ត្រីទំនងជាមិនបង្ករឿងធ្ងន់ធ្ងរទេ ហើយអ្នកក៏គួរតែចៀសវាងរឿងនេះកុំអោយកើតឡើងដែរ។

ខាងក្រោមនេះយើងនិងព្យាយាម និងជួយអោយជីវិតអ្នកកាន់តែងាយស្រួលតាមរយៈការបង្ហើបអោយដឹងអំពីអាថ៌កំបាំងមួយចំនួនតូចដើម្បីបញ្ឈប់ការរអ៊ូរទាំរបស់នាងបាន។

បណ្តោយនាងទៅ៖ រឿងដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកនោះគឺបណ្តោយអោយនាងរអ៊ូអោយអស់ចិត្តទៅ។ មិនត្រូវប្រើពាក្យសម្តីមិនសមរម្យតបទៅវិញឡើយ ព្រោះវានឹងធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរទៅវិញទេ។ ចូរចាំថា មនុស្សស្រីតែងតែចូលចិត្តប្រើពាក្យចុងក្រោយ ដូច្នេះបើអ្នកកំពុងតែឈ្លោះគ្នាជាមួយនាងមែននោះ មានន័យថាអ្នកកំពុងតែចាប់ផ្តើមសង្គ្រាមជាមួយគ្នាហើយ។ អ្វីដែលអ្នកគួរតែធ្វើនោះគឺបណ្តោយអោយនាងនិយាយអ្វីដែលនាងចង់និយាយទៅបានហើយ ពេលនោះអ្វីៗនឹងអាចល្អមកវិញបន្តិចម្តងៗ។

យល់ស្របជានិច្ច៖ រឿងដ៏ល្អបំផុតមួយដែលត្រូវធ្វើនៅពេលមនុស្សស្រីកំពុងតែខឹងនឹងអ្វីមួយនោះគឺគ្រាន់តែយល់ស្របទៅតាមនាងទៅបានហើយ។ គ្មានមធ្យោបាយណាមួយដែលល្អជាងនេះក្នុងការបញ្ឈប់ការរអ៊ូរទាំរបស់នាងឡើយ។ បើសិនជានាងនិយាយថាពណ៌ផ្កាឈូកគឺជាពណ៌ខ្មៅសេរីថ្មីនោះ អ្នកក៏គួរតែយកអាវពណ៌ផ្កាឈូកមកពាក់ហើយ។ មានតែរឿងវិជ្ជមានប៉ុណ្ណោះដែលអាចជួយសម្រាលដល់ការរអ៊ូរទាំរបស់នាងបាន។

ការទំនាក់ទំនង៖ បើសិនជាមិត្តស្រីអ្នកតែងតែរអ៊ូរទាំនោះ ចូរពិចារណាឡើងវិញចំពោះការនិយាយទល់មុខគ្នា។ ចូរព្យាយាម និងយល់ដឹងថាមានអ្វីដែលកើតឡើងខុសប្រក្រតី? បើសិនជានាងរអ៊ូដាក់អ្នក មានន័យថា នាងកំពុងតែបង្ហាញអំពីអារម្មណ៍អវិជ្ជមានរបស់នាង ហើយអ្នកក៏ត្រូវតែព្យាយាមរកអោយឃើញហេតុផលនៅពីក្រោយរឿងនេះដែរ។ មធ្យោបាយដ៏ល្អបំផុតដែលអ្នកអាចប្រើបាននោះគឺអាកប្បកិរិយាផ្តើមការសន្ទនាគ្នាពេលនាងមានអារម្មណ៍ល្អវិញ។ ចូរព្យាយាមរកហេតុផលជាមួយនាង ហើយវិធីនេះក៏អាចអោយអ្វីៗវិលមកល្អវិញដែរ៕

ប្រភព៖ iknow

  • វិធីសាស្ត្រ​ដើម្បី​បញ្ឈប់​ការ​រអ៊ូរទាំ​រប​ស់មនុស្ស​ស្រី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ចំនេះដឹង
Tags: