ក្រុមហ៊ុន BMW សហការ​ជាមួយ Intel និង Mobileye ផលិត​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ ២០២១

6 Videos


ក្រុមហ៊ុន BMW បានសហការណ៍ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Intel និង Mobileye ដើម្បីបំពាក់បច្ចេកវិទ្យា ទំនើបមួយចំនួនទៅក្នុងរថយន្តស្វ័យប្រវត្តរបស់ខ្លួនទាំងស្រុងនូវគ្រប់ម៉ូឌែលនៅត្រឹមឆ្នាំ ២០២១ ។

រថយន្តគម្រូម៉ូឌែល BMW iNext ទើបនឹងដាក់បង្ហាញនៅខែឧសភាឆ្នាំនេះ គ្រោងនឹងធ្វើការផលិតនៅឆ្នាំ ខាងមុខឆាប់ៗនេះហើយក្រោយពេលបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ។ ពត៌មាននេះបានបង្ហាញអោយដឹងនៅពេលដៃគូរប្រកួតប្រជែងក្រុមហ៊ុន Tesla ត្រូវបានជាប់ក្នុងករណីស៊ើបអង្កេតមួយពីមូលហេតុដែលធ្វើអោយអ្នកបើកបររថយន្ត Model S បានស្លាប់នៅពេលកំណត់ការបើកបរដោយស្វ័យប្រវត្ត ព្រោះរថយន្តនោះមានកំហុសបច្ចេកទេសដោយវាមិនស្គាល់រថយន្តដឹកទំនិញកង់១៨ និងបានបុកទៅលើរថយន្តមួយនេះ ។

គេរំពឹងថា នៅរយៈ១០ឆ្នាំទៀត រថយន្តស្វ័យប្រវត្តទាំងអស់និងមានប្រព័ន្ធសុវត្ថិភាពប្រសើរ និងងាយស្រួលជាងមុន ។
ក្រុមហ៊ុន BMW គ្រោងនឹងធ្វើតេស្តសាកល្បងគម្រូរថយន្តស្វ័យប្រវត្តិនេះនៅដើមឆ្នាំ ២០១៧ខាងមុខ ៕ សុផល