រថយន្ត​កាមរី​ឆ្លាម​បុក​ម៉ូតូ​វែ​វ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​

6 Videos


បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីមានឧបត្តិហេតុគ្រោះថ្នាក់រវាងរថយន្តកាមរីឆ្លាមពណ៍ទឹកប្រាក់ពាក់ស្លាកលេខកំពង់ធំ 2A-1003 បុកជាមួយម៉ូតូវេវអត់ស្លាកលេខបង្កឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកណ្ដាលថ្នល់ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ៤ ខែកក្តដាឆ្នាំ ២០១៦ នៅត្រង់ចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឆ្លាមបើកក្នុងល្បឿនលឿន ពេលដែលម៉ូតូវេវបើកពីមុខហើយ បត់ឆ្វេងបណ្ដាលឲ្យរថយន្តបុកពេញទំហឹងតែម្ដង បង្កឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

ភ្លាមៗនោះគេឃើញអ្នកបើកបរថយន្តចុះគេចខ្លួនបន្សល់តែរថយន្ត និង ម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចចុះមកវាស់វែងនិងបញ្ជាការកក់ស្ទះចរាចរណ៍ ។

រថយន្ត​កាមរី​ឆ្លាម​បុក​ម៉ូតូ​វែ​វ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ម្នាក់​

លោកសន តាល់អធិការរងនគរបាលស្រុកបារាយណ៍បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ ឈ្មោះ មុត ពយ អាយុ ៣៦ ឆ្នាំរស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕

                                                                                                                          សុថាត់