ជំងឺរាក់​ស៊ី​ធ្មេញ អាច​ដោះស្រាយ ដោយ​វិធី​ធម្មជាតិ​នេះ​បាន​

ជំងឺរាក់​ស៊ី​ធ្មេញ អាច​ដោះស្រាយ ដោយ​វិធី​ធម្មជាតិ​នេះ​បាន​


ជំងឺរាក់​ស៊ី​ធ្មេញ អាច​ដោះស្រាយ ដោយ​វិធី​ធម្មជាតិ​នេះ​បាន​

​ការ​ដែល​មាន​បញ្ហា​រាក់​ស៊ី​ធ្មេញ ច្រើន​តែ​ធ្វើឲ្យ​អ្នកជំងឺ មិន​មាន​ផា​សុកភាព​ក្នុង​ខ្លួន និង​មាន​អារម្មណ៍​ថា​អាម៉ាស់មុខ​យ៉ាងខ្លាំង​។ ភាគច្រើន បញ្ហា​នេះ​កើតឡើង ជា​លក្ខណៈ​ដំណរ​ពូជ តែ​វា​ក៏​បណ្តាលមកពី ជំងឺ​អញ្ចាញធ្មេញ កង្វះ​អនាម័យ​មាត់​ធ្មេញ និង​ការជក់បារី​ដែរ​។

​បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក ដំណោះស្រាយ​មែន​នោះ ចូរ​ប្រាកដថា អ្នក​បាន​ព្យាបាល​វាឲ្យ​បាន​លឿន តាម​តែ​អាច​ធ្វើទៅបាន​ទៅ ព្រោះ​វា​មិន​អាច​បាត់​ដោយ​ខ្លួនឯង​នោះ​ទេ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ វា​នឹង​នាំឲ្យ​មាន​ការបង្ករោគ និង​ពុក​ធ្មេញ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិន​បាច់​បារម្ភ​ភ្លាមៗ​ឡើយ នៅពេល​ឃើញ​មាន​បញ្ហា​នេះ ព្រោះ​យើង​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​ខ្លះៗ ដែល​អាច​ជួយ​បាន​។

តែ​បៃតង​
​បើសិន​ជា​អ្នក​កំពុងតែ​ព្យាបាល បញ្ហា​រលាក​អញ្ចាញធ្មេញ អ្នក​អាច​ប្រើ​តែ​បៃតង ដើម្បី​ជួយ​សម្លាប់​បាក់តេរី ដែល​នាំឲ្យ​មាន​ការបង្ករោគ​ធ្ងន់ធ្ង​របាន​។ ដើម្បី​បង្ការ​ជំងឺ​អញ្ចាញធ្មេញ អ្នក​គួរតែ​ញ៉ាំ​តែ​បៃតង មួយ​ពែង​ជា​រៀងរាល់ថ្ងៃ​។

​ប្រទាល​កន្ទុយក្រពើ​
​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា ប្រទាល​កន្ទុយក្រពើ មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក និង​បាក់តេរី ដែល​អាច​ជួយ​ការពារ​អញ្ចាញ​ធ្មេញ ពី​ការបង្ក​រោគ​ផ្សេងៗ ឬ​ព្យាបាល​ពេល​កំពុងតែ​បង្ក​រោគ​ដែរ​។ អ្នក​គ្រាន់តែ​យក​រុក្ខជាតិ​មួយ​នេះ មក​ដុសធ្មេញ ឬ​ធ្វើ​ជា​ទឹក​ខ្ពុរមាត់ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ប៉ុណ្ណោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។