​ស្ពៃ​ក្តោប ល្អ​ចំពោះ​សុខភាព​ខួរក្បាល​

​ស្ពៃ​ក្តោប ល្អ​ចំពោះ​សុខភាព​ខួរក្បាល​


​ស្ពៃ​ក្តោប ល្អ​ចំពោះ​សុខភាព​ខួរក្បាល​

​ស្ពៃ​ក្តោប គឺជា​បន្លែ​ដ៏​មាន​ប្រជាប្រិយ​មួយ​ប្រភេទ សម្រាប់​ប្រជាជន​ខ្មែរ​យើង ក្នុងការ​ធ្វើ​ជា​ម្ហូប​ទទួលទាន​។ ក្រៅពី​ផ្តល់​រសជាតិ​ឆ្ងាញ់​ហើយ វា​ក៏​ត្រូវបាន​គេ​ទៀត​ថា មាន​ផល​ល្អ​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ មិន​មាន​មនុស្ស​ច្រើន​ឡើយ ដែល​ដឹង​ថា វា​ជា​ចំណី​របស់​ខួរក្បាល​ដ៏​អស្ចារ្យ​។

​វត្តមាន​របស់​វីតាមីន K និង​សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប អាច​ផ្តល់​នូវ​ថាមពល​កាន់តែខ្លាំង ដល់​មុខងារ​ផ្លូវចិត្ត និង​ផ្ចង់អារម្មណ៍​របស់​មនុស្ស​។ សារធាតុ​ទាំងនេះ ត្រូវបាន​រកឃើញ​ដំបូង​គេ នៅក្នុង​ស្ពៃក្តោប​ពណ៌​ស្វាយ​។ វីតាមីន K មាន​សារៈសំខាន់ ក្នុង​ការផលិត​សារធាតុ Sphingolipid ដែល​ជា​ស្រោម​សរសៃប្រសាទ​តែម្តង​។ ដូច្នេះហើយ ការ​ញ៉ាំ​វីតាមីន K ច្រើន​អាច​ជួយ​ពង្រឹង ដល់​ការការពារ​សរសៃប្រសាទ​ពី​ការខូចខាត ជាពិសេស ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។

​ក្រៅពីនេះ សារធាតុ Anthocyanins ក្នុង​ស្ពៃក្តោប គឺជា​របស់​ដែល​ទើប​តែ​រក​ឃើញ​ថ្មី ប៉ុន្តែ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភព​នៃ​អង់​ទី​អុកស៊ី​ដង់​ខ្លាំងក្លា ជាង​វីតាមីន C ទៅទៀត​។ យ៉ាងណាមិញ ស្ពៃក្តោប​ពណ៌​ស្វាយ គឺ​មាន​សារធាតុ​នេះ​ច្រើន​ជាង​ស្ពៃក្តោប​ធម្មតា​។ បើសិន​ជា​អ្នក​ចង់​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​សរសៃប្រសាទ កាត់បន្ថយ​ការកើត​ជំងឺមហារីក និង​បង្កើន​មុខងារ​ខួរក្បាល​នោះ វា​គួរតែ​ដល់​ពេល​ញ៉ាំ​ស្បៃ​ក្តោ​ឲ្យបាន​ច្រើនហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។