លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​

បេតុងថ្ម ស៊ីម៉ង់ត៍…នឹងត្រូវបានផ្លាស់ប្តូរជាបណ្តើរៗ នាថ្ងៃអនាគត ។ បច្ចុប្បន្ន ក្រុមហ៊ុន Fiction Factory របស់ហុល្លង់ បានផ្តល់កំណើតដល់ផលិតផលថ្មីសន្លាងមួយគឺ “សាងសង់លំនៅដ្ឋានពីក្រដាស” ។

…អ្នកកុំព្រួយបារម្ភឲ្យសោះថា ផ្ទះនេះនឹងជ្រៀបទឹក ឬ ពុំរឹងមាំនោះ ។ វាត្រូវបានរៀបចំឡើងដោយបច្ចេកវិទ្យាលពិសេស រឹងមាំ ស្រាល និងការពារបរិស្ថាន ។

លំនៅដ្ឋាននេះមានឈ្មោះថា Wikkelhouse ។ វាត្រូវបានតភ្ជាប់ពីគ្រោងច្រើនស្រដៀងៗគ្នា ។ គ្រោងទាំងនេះផលិតឡើងពីក្រដាសកាតុង ពិសេសកាវពិសេសម្យ៉ាង ។

លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​

ពេលវេលាដើម្បីដំឡើងផ្ទះ១ខ្នង ប្រើពេល១ថ្ងៃ ទៅ ២ ថ្ងៃ ប៉ុណ្ណោះ ។ ក្នុងអំឡុងពេលតំឡើងនោះ វានៅត្រូវបានបិទស្រទាប់ Film ប្រឆាំងការជ្រៀបទឹកម្យ៉ាងឈ្មោះ Miotex ហើយ Film នេះ តម្រូវឲ្យប្តូរក្នុងរយៈពេល… ៣០ ឆ្នាំ ម្តងប៉ុណ្ណោះ ។

គ្រោងទាំងនោះ មានបណ្តោយ ១,២ ម៉េត្រ ទទឹង ៥ ម៉ែត្រ ព្រមទាំងអាចភ្ជាប់គ្នា តាមចំណង់ចំណូលចិត្ត ក៏ដូចជាផ្ទៃក្រឡារបស់ផ្ទះ ។

លំនៅដ្ឋាន​ធ្វើ​ពី​ក្រដាស​តម្លើង​រួច​ពី ១-២ ថ្ងៃ ប្រើប្រាស់​បាន​រយ​ឆ្នាំ ជា​ដំណោះស្រាយ​សំរាប់​អនាគត​

ក្រុមហ៊ុន Fiction Factory ឲ្យដឹងថា ផ្ទះនេះមានរយៈពេលប្រើប្រាស់ដល់នៅ ១០០ ឆ្នាំ ហើយគេអាចទៅច្នៃផលិតឡើងវិញបាន ។

គ្រឿងប្រើប្រាស់ក្នុងផ្ទះក៏អាចតម្លើងតាមចិត្តចង់ ។ សំរាប់ផ្ទះ១ខ្នង មានរបស់ប្រើប្រាស់គ្រប់បែបយ៉ាង គឺចំណាយអស់ប្រមាណ ៨០.០០០ ដុល្លារ ។

ការសាងសង់ផ្ទះ ភាគច្រើនត្រូវចំណាយពេលវេលា ហើយលុយកាក់តែងកើនឡើង ។ ផ្ទុយទៅវិញ Wikkelhouse ពុំប្រទះបញ្ហាទាំងនេះទេ ៕