កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា ​មាន​ហេតុការណ៍​​ដ៏​រន្ធត់​មួយ និង​​ជា​មេរៀន​ផង​​ដែរ សម្រាប់​ឪពុក​ម្តាយ ​កុំ​​បណ្តែត​បណ្តោយ​ឱ្យ​កូន​តូច​ៗ​​លេង​​នៅ​ឆ្ងាយ​​ពី​ភ្នែក​​ឱ្យ​​សោះ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ កក្កដា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ មាន​ក្មេង​​ស្រី​​ម្នាក់​ក្នុង​ចំណោម​២​នាក់ ​នាំគ្នា​​ទៅ​លេង​លើ​ខ្សា​ច់​​ដែល​ក្រុមហ៊ុន​មួយទើប​បូម​ដាក់​​ក្នុង​ស្រះ​មួយ​កន្លែង ស្រាប់​តែ​ផុង​​លិច​​បាត់​​រក​មិន​ឃើញ ខណៈនោះ​​​មេឃ​​កំពុងធ្លាក់​​ភ្លៀង​ខ្លាំង​​ទៀត លុះដល់​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ទើបត្រូវ​គេ​រកឃើញ​សាកសព​ក្មេង​ស្រី​ខាងលើ​នោះ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​​ដែល​ស្លាប់​ឈ្មោះ​វ៉ា ស្រី​ម៉ី អាយុ​៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ​សៅ វ៉ា អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សា​វី អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​ជា​កម្មករ​រោងចក្រ ។ បច្ចុប្បន្ន ​សាក​សព​ក្មេង​ស្រី​រង​គ្រោះ​ កំពុង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​​ពិនិត្យ ក្រោម​សំឡេង​ស្រែក​​ទ្រហោយំ​របស់​​ឪពុក​ម្តាយ ដែល​សោកស្តាយ​ជាទី​បំផុត ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះនៅចំណុច (ដើមស្រល់ របស់ក្រុមហ៊ុនហ្គោលឌិន) ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

គរបាលការពារព្រំដែន៩១១ បានឲ្យភ្នាក់ងារ Fresh News ថា ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសព ក្មេងប្រុសខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវរកឪពុកម្តាយភ្លាមៗ សាកសពឈ្មោះ កក្កដា ពិសិដ្ឋ ភេទប្រុស អាយុ១០ឆ្នាំ ឪពុកម្តាយ រស់នៅមណ្ឌល២ ស្ថិតភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ 

បើតាមឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា ក្មេងនេះបានបាត់ខ្លួនតាំង ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ មកម្ល៉េះ ខណៈកុមារារងគ្រោះខាងលើមកលេងជាមួយឪពុកមារ និងម្តាយមីងនៅចំណុចនេះ ហើយបានចុះលេងទឹកស្រះរួចក៏បាត់ខ្លួនតែម្តង ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបានធ្វើកោសល្យវិច័យសពក្មេងប្រុស មិនមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងឃាតកម្មទេ សពក្មេងប្រុសនេះពិតជាលង់ទឹកពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សពក្មេង ទៅឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!

កុំប្រហែសកូនតូច ប្រយ័ត្ន​ដូច​ករណី​​នេះ!