កូន​តិរច្ឆាន​ កាប់​ប្រហារ​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​សង្វេគ

កូន​តិរច្ឆាន​ កាប់​ប្រហារ​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​សង្វេគ



តាកែវ ៖ បុរស​ជា​ឪពុក​ម្នាក់ ​ត្រូវ​បាន​កូនបង្កើត​ខ្លួនឯង​កាប់​ចំ​កញ្ចឹង.ក​ចំនួន​២​កាំបិត​ខ្វែវ​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​រន្ធត់។

ករណី​ឃាតកម្ម​ទៅលើ​ឪពុក​ខ្លួនឯង​នេះ​បាន​កើត​ឡើ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។

បើ​តាម​សម្ដី​របស់​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ចារ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ទៅលើ​ឪពុក​ខ្លួនឯង​នេះ​មានឈ្មោះ សេង ខេន អាយុ​៣៥​ឆ្នាំ ចំណែក​ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ សេង សាង អាយុ​៧២​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ/​ឃុំ​ខាងលើ​។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ ដែល​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ខាង​លើ​នេះ​ភ្លាម កម្លាំង​របស់​លោក​បាន​រាយការណ៍​ទៅ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ដើម្បី​ចុះ​មក​ធ្វើការ​ពិនិត្យ​ និង​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​សួរនាំ។ ចំណែក​ប្រជាពលរដ្ឋ ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​វិញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាតកម្ម​នេះ​កើតឡើង ​គឺ​មិន​មាន​សំឡេង​ឈ្លោះ​គ្នា ​ឬក៏​ប្រតាយប្រតប់​នាំ​ឲ្យ​ផ្អើល​អ្នកជិតខាង​នោះ​ទេ ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​ជនរងគ្រោះ​ត្រូវ​បាន​ស្លាប់​ក្រោម​ផ្លែ​កាំបិត​របស់​កូន​គាត់​ទៅវិញ​ដោយ​មិន​ដឹង​មូលហេតុ។ ប្រជាពលរដ្ឋ​ដដែល​លើក​ឡើង​ថា ប្រហែលជា​អាច​កូន​របស់​គាត់​គ្រប់គ្រង​សតិអារម្មណ៍​មិនបាន ពេល​ក្រោធ​ខឹង​នឹង​អ្វីមួយ​ហើយ​មើល​ទៅ ព្រោះថា​ជនសង្ស័យ​ជា​កូន​គាត់​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​ចំនួន​៤​ឆ្នាំ​មក​ហើយ។

បច្ចុប្បន្ន​ ក្រោយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ពិនិត្យ​ទៅលើ​ករណី​ឃាតកម្ម​ខាងលើ​ដល់​កន្លែង​កើតហេតុ​រួចមក​ ត្រូវ​បាន​ឃាត់​ និង​នាំ​ខ្លួន​ជនសង្ស័យ​ជា​កូន​បង្កើត​មក​សាកសួរ​បន្ត​ និង​កសាង​សំណុំរឿង​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី ចំណែក​សាកសព​ជនរងគ្រោះ ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
កូន​តិរច្ឆាន​ កាប់​ប្រហារ​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​សង្វេគ

កូន​តិរច្ឆាន​ កាប់​ប្រហារ​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​សង្វេគ