ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់

ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់

ភ្នំពេញ​ ៖ ​ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​បាន​នាំគ្នា​ទៅ​លេង​ទឹក​រណ្ដៅ​ខ្សាច់​ បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​ត្រូវ​បាន​កម្មករ​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។

ករណី​លង់ទឹក​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​រណ្ដៅ​ខ្សាច់​របស់​ឈ្មោះ​លឹម ស្រូយ (ថៅកែ​ខ្សាច់) ​ខាងក្រោយ​បុរី​The Mekong Royal ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ។

ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ​វ៉ា ស៊ីវ​ម៉ី អាយុ​១០​ឆ្នាំ​(​ស្លាប់​) ឪពុក​ឈ្មោះ​វ៉ា ម្ដាយ​ឈ្មោះ​វី មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង។ ចំណែក​ក្មេង​ស្រី​ម្នាក់​ទៀត ​​ឈ្មោះ​វ៉ា​ស៊ីវ​មួយ ​អាយុ​៤​ឆ្នាំ ត្រូវ​បាន​កម្មករ​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ២​នាក់​បងប្អូន​ខាងលើ​បាន​នាំគ្នា​ទៅ​លេង​ទឹក​នៅ​ក្នុង​រណ្ដៅ​ខ្សាច់​ខាងលើ ហើយក៏​បាន​លង់​ស្លាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ លិច​បាត់​រហូត​ដល់​ម៉ោង​១៥​និង​៣០​នាទី​ទើប​គេ​រក​ឃើញ​សព​ក្មេង​ស្រី​រងគ្រោះ។ ចំណែក​ក្មេង​ស្រី​ប្អូន​អាយុ​៤​ឆ្នាំ ត្រូវ​បាន​កម្មករ​ខ្សាច់​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។ ចំពោះ​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នាក់​មក​ចោមរោម​មើល​ដូច​ហែ​កឋិន៕