សុភមង្គល​ក្នុង​គ្រួសារ ៖ តួនាទី​របស់​ប្តី នៅពេល​ភរិយា​មាន​ផ្ទៃពោះ​

សុភមង្គល​ក្នុង​គ្រួសារ ៖ តួនាទី​របស់​ប្តី នៅពេល​ភរិយា​មាន​ផ្ទៃពោះ​

ការមានផ្ទៃពោះ គឺជារឿងមួយអស្ចារ្យ និងរំភើបណាស់ ប៉ុន្តែ វាក៏ជាពេលវេលាដ៏ពិបាកដែរ ហើយក្នុងនាមជាប្រពន្ធដែលកំពុងតែមានផ្ទៃពោះបែបនេះ គឺត្រូវការការគាំទ្រមួយចំនួនផងដែរពីប្តីរបស់ខ្លួន។ ចំណែកឯបុរសដែលជិតនឹងក្លាយជាឪពុកគេហើយនោះ អ្នកក៏ត្រូវតែមានទំនួលខុសត្រូវមួយ ដើម្បីជួយប្រពន្ធរបស់អ្នកដែរ ដើម្បីអោយកូននៅក្នុងផ្ទៃរបស់នាងមានការលូតលាស់បានយ៉ាងល្អបំផុត។ ខាងក្រោមនេះ គឺជាតួនាទីមួយចំនួនដែលប្តីគ្រប់រូប គួរតែធ្វើក្នុងពេលប្រពន្ធរបស់ខ្លួនមានផ្ទៃពោះ។

ជូននាងទៅពេទ្យ ពិនិត្យសុខភាព ក្នុងពេលមានផ្ទៃពោះ៖ ការទទួលបាននូវការថែទាំក្នុងពេលមានផ្ទៃពោះបានគ្រប់គ្រាន់ គឺកត្តាដ៏សំខាន់បំផុតសម្រាប់សុខភាពទូទៅរបស់ទារក និងម្តាយ។ ចូរប្រាកដថា ភរិយារបស់អ្នកបានប្រើប្រាស់វីតាមីនក្នុងពេលមានផ្ទៃពោះ និងធ្វើទៅតាមការណែនាំរបស់គ្រប់ពេទ្យទាំងការញ៉ាំអាហារ ការហាត់ប្រាណ និងអ្វីដែលត្រូវចៀសវាង។

មានសុទ្ឋិនិយម និងបន្ធូរអារម្មណ៍ អោយបានច្រើនបំផុត៖ ការមានផ្ទៃពោះ និងការត្រៀមខ្លួនសម្រាប់ទទួលយកទារក អាចជារឿងមួយនាំអោយស្ត្រេសខ្លាំងណាស់។ ដូច្នេះ ចូរជួយនាងដើម្បីបំបាត់នូវការបារម្ភរបស់នាង ព្រមទាំងរៀបចំគម្រោងសម្រាប់ថ្ងៃអនាគតជាមួយគ្នា។ ចូរចៀសវាងស្ថានភាពណាដែលនាំអោយស្ត្រេស ហើយបើសិនជាអាច ចូរធ្វើការងារបន្ថែមពីនាងអោយបានច្រើនទៅដើម្បីអាចអោយនាងមានពេលវេលាសម្រាគ្រប់គ្រាន់។

ជួយសម្រួលការងារក្នុងផ្ទះ៖ ភរិយារបស់អ្នកមិនគួរណាធ្វើការងារណាដែលធ្ងន់ៗ លើកអីវ៉ាន់ធ្ងន់ៗ លាងសម្អាតរបស់របរដែលមានក្លិនសារធាតុគីមីច្រើន ឬធ្វើការងារក្នុងផ្ទះច្រើនពេកទេ។ យកល្អ គួរតែអោយនាងសម្រាកអោយបានច្រើន ឬធ្វើការងារអ្វីដែលស្រាលៗវិញ។

ចម្អិនអាហារដែលផ្តល់សុខភាព និងជម្រុញអោយនាងហាត់ប្រាណ៖ ការញ៉ាំអាហារផ្តល់នូវសុខភាព គឺជារឿងសំខាន់បំផុត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការចម្អិនអាហាររាល់ថ្ងៃ ប្រហែលជារឿងចុងក្រោយដែលនាងគិតក្នុងចិត្ត ហើយក៏ចង់ធ្វើដែរ។ ដូច្នេះ ក្នុងនាមជាប្តីល្អម្នាក់ អ្នកគួរតែជួយចម្អិនអាហារអោយមានតុល្យភាព ព្រមទាំងផ្តល់នូវអាហារសម្រន់ណាដែលមានជីវជាតិច្រើនដល់នាង។

សរសើរថា “នាងនៅតែមានសម្រស់ស្រស់ស្អា” តដដែល៖ ស្ត្រីមានផ្ទៃពោះអាចនឹងមានអារម្មណ៍ឡើងចុះៗច្រើនមិនទៀងទាត់ឡើយ។ ជាមួយនឹងការប្រែប្រួលរាងកាយយ៉ាងលឿនបែបនេះ នាងប្រហែលជាយល់ថា ខ្លួនឯងអាក្រក់មើល ឬសម្រស់របស់នាងត្រូវបានបាត់បង់ជាមិនខានទេ។ ចូរសរសើរនាងម្តងហើយម្តងទៀតថា នាងនៅតែមានសម្រស់ស្រស់ស្អាត ហើយអ្វីដែលនាងកំពុងតែធ្វើនេះ គឺអស្ចារ្យខ្លាំងណាស់៕

ប្រភព៖ iknow

  • សុភមង្គល​ក្នុង​គ្រួសារ ៖ តួនាទី​របស់​ប្តី នៅពេល​ភរិយា​មាន​ផ្ទៃពោះ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:សុខភាព
Tags: