មនុស្សជិត១២០នាក់ត្រូវបានសម្លាប់ ដោយការបំផ្ទុះគ្រាប់បែកនៅពាក់កណ្ដាលយប់ក្នុងទីក្រុងបាកដាដ ដែលអះអាងដោយរដ្ឋអ៊ីស្លាម

ប្រភពពីប៉ូលីស និងគ្រូពេទ្យ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជិត១២០នាក់ ត្រូវបានសម្លាប់ និង២០០នាក់ផ្សេងទៀតរងរបួស ដោយការបំផ្ទុះគ្រាប់បែកចំនួន២លើក នៅពាក់កណ្ដាលយប់ក្នុងទីក្រុងបាកដាដ ដែលជនរងគ្រោះទាំងនោះភាគច្រើន កំពុងនៅតំបន់ហាងលក់ទំនិញដ៏មមាញឹកមួយ ខណៈពេលដែលពលរដ្ឋប្រារព្ធពិធីបុណ្យ Ramadan ។ ការវាយប្រហារលើតំបន់ហាងលក់ទំនិញ Karrada នេះ គឺជាការវាយប្រហារយ៉ាងសាហាវឃោរឃៅបំផុត តាំងពីកងកម្លាំងអ៊ីរ៉ាក់គាំទ្រដោយអាមេរិកទទួលបានជ័យជំនះយ៉ាងធំធេងបំផុត កាលពីខែមុន ដោយបានបណ្ដេញក្រុមរដ្ឋអ៊ីស្លាមចេញពីមូលដ្ឋានដ៏រឹងមាំរបស់ពួកគេនៅទីក្រុង Falluja ដោយប្រើរយៈពេលមួយម៉ោងក្រោយពីវាយសមុ្រកទៅកាន់ទិសខាងលិចនៃរដ្ឋធានីនេះ ដែលការវាយប្រហារនេះក៏ជាការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតនៅក្នុងឆ្នាំនេះផងដែរ ។

នាយករដ្ឋមន្រ្តី Haider al-Abadi បានចេញបញ្ជាឲ្យវាយប្រហារបង្ក្រាប ក្រោយពីមានការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ក្នុងទីក្រុងបាកដាត ដោយលោកបាននិយាយថា ទីក្រុង Falluja នេះ ត្រូវបានចាត់ទុកជាកន្លែងចាប់ផ្ដើមវាយប្រហារលើរដ្ឋធានីបាកដាត ទោះបីជានៅតែមានការបំផ្ទុះគ្រាប់ជាបន្តបន្ទាប់ក្នុងទីក្រុងបាកដាតទៀតក៏ដោយ ។ ក្បូនរថយន្តរបស់លោក Abadi ដែលបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ត្រូវបានគប់នឹងដុំថ្ម និងដប ដោយប្រជាពលរដ្ឋ ដែលពួកគេមានកំហឹងនឹងអ្វីដែលពួកគេយល់ថា មិនបានធ្វើតាមការសន្យា ដែលថានឹងរក្សាសន្តិសុខឲ្យបានកាន់តែល្អ ។ រថយន្តក្លាស់សេ មួយគ្រឿង ផ្ទុកទៅដោយគ្រឿងផ្ទុះ ត្រូវបានបំផ្ទុះឡើងនៅកណ្ដាលស្រុក Karrada ដោយសម្លាប់មនុស្សអស់១១៥នាក់ និងរងរបួសយ៉ាងតិច ២០០នាក់ ។ រដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលត្រួវបានផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធើណេត ដោយក្រុមអ្នកគាំទ្រក្រុមជ្រុលនិយមនិកាយស៊ុននី ។ ក្រុមនេះបានអះអាងថា ការបំផ្ទុះនេះគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាត ។

ប្រភពៈ police.gov.kh