ខណៈ​​នេះ អគ្គិភ័យ​កំពុង​ឆាបឆេះ​«​ផាក​កាហ្វេ​»

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​អគ្គិភ័យ​កំពុង​ឆាបឆេះ​ហាង​កាហ្វេ «​ផាក​កាហ្វេ​» មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​បន្ទប់​ចំអិន​អាហារ​នៃ​ហាង​កាហ្វេ «​ផាក​កាហ្វេ​» ដែល​ពេល​នេះ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​កំពុង​​​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ហើយ ។