រូបមន្ត​បណ្តុះ​សក់ បញ្ឈប់​បញ្ហា​ក្បាល​តម្ពែក

6 Videos


មិនចំពោះតែមនុស្សប្រុសឬមនុស្សស្រីទេសក់ជាផ្នែកមួយនៃសម្រស់ដែលមិនអាចមើលរំលងបាន ដូចនេះអ្នកជួបនឹងបញ្ហាសក់ជ្រុះឬតម្ពែកតែម្តងនោះពិតជាព្យាយាមរិះរកគ្រប់វិធីកែខៃមិនខាន ។ ការព្យាបាលបណ្តុះសក់ឡើងវិញបែបវេជ្ជសាស្ត្រមានច្រើនយ៉ាងដែលសុទ្ធសឹងឆ្លងកាត់ការពិសោធដើម្បីឱ្យសក់អាចដុះច្រាងឡើងវិញនិងមានគុណភាពល្អ ប៉ុន្តែបញ្ហានោះគឺថវិកានិងប្រសិទ្ធភាព។ តើវិធីដែលថ្លៃប្រាកដជាផ្តល់នូវប្រសិទ្ធភាពគាប់ប្រសើរមែនទេ ? ប្រសិនបើអ្នកមិនទាន់ហ៊ានប្រថុយចំណាយច្រើនឬចំណាយហើយតែនៅតែឃើញថាមិនមានប្រសិទ្ធភាពទេនោះអ្នកអាចសាកល្បងវិធីធម្មជាតិខាងក្រោមនេះថាមិនត្រូវអាចជួយឱ្យសក់អ្នកដុះឡើងវិញយ៉ាងស្រស់ស្អាតដោយមិនបាច់ចំណាយច្រើន ៖

រូបមន្តបណ្តុះសក់
គ្រឿងផ្សំ ៖
 ស្រាបៀរកន្លះកែវ
 ចេកកន្លះផ្លែ
 ទឹកឃ្មុំ១ស្លាបព្រាបាយ
 ស៊ុតលឿង ១
វិធីធ្វើ ៖
ក្រឡុកគ្រឿងផ្សំទាំងអស់ចូលគ្នាក្នុងម៉ាស៊ីនក្រឡុក រហូតដល់ម៉ដ្ឋសព្វ ។
វិធីប្រើ ៖
ប្រើដៃយកល្បាយនេះលាបលើបរិវេណដែលសក់ជ្រុះ ទុកចោល ២ទៅ៣ម៉ោង រួចលាងទឹកចេញជាធម្មតា ។
គួរធ្វើឱ្យបានម្តងក្នុងមួយសប្តាហ៍។

ចំណាំ ៖ ល្បាយនេះអាចធ្វើឱ្យអ្នកមានអាការក្តៅស្បែកក្បាលតិចៗ តែសូមកុំបារម្ភ នេះ គ្រាន់តែបញ្ជាក់ថាវាជ្រាបចូលទៅក្នុងស្បែកក្បាល ៕ លក្ខិណា