បុរស​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​ឆែកឆេរ​ផ្លែ​ចេក​រក​ឈើ​គ្រញូង​មិនឃើញ​ ទទួល​បាន​ប្រាក់​ប៉ះប៉ូវ​ការ​ខូចខាត​៣​លាន​រៀល​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​


​នៅ​ទីបំផុត​ បុរស​ឈ្មោះ​ សុខ​ រតនា​ ហៅ​ វិត​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង​ ជា​អ្នកស្រែ​ចម្ការ​ប្រកប​របរ​ដាំចេក​លក់​ និង​ភរិយា​ ដែល​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​ចាប់​រថយន្ត​ឆែកឆេរ​ផ្លែ​ចេក​ប្រមាណ​២.០០០​ស្និត​ រើ​ទម្លាក់​ចេញពី​រថយន្ត​រក​ឈើ​គ្រញូង​ តែ​រក​មិនឃើញ​ ធ្វើ​ឲ្យ​ផ្លែ​ចេក​រង​ការ​ខូចខាត​កាលពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នោះ​ ឥឡូវ​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី​ សំ​ឃិ​ត​ វៀន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ផ្តល់​ប្រាក់​ចំនួន​៣​លាន​រៀល​ ទុកជា​ការ​ជួសជុល​ប៉ះប៉ូវ​ថ្លៃ​ខូចខាត​ផ្លែ​ចេក​របស់​ខ្លួន​ ។​

​នេះ​គឺជា​បទ​ពិសោធន៍​មួយ​របស់​សមត្ថកិច្ច​កម្ពុជា​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ តាម​រយៈ​នៃ​ការ​ទទួល​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​នានា​ តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ និង​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​ ជៀសវាង​បង្ក្រាប​ខុស​មុខសញ្ញា​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ៕​

បុរស​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​ឆែកឆេរ​ផ្លែ​ចេក​រក​ឈើ​គ្រញូង​មិនឃើញ​ ទទួល​បាន​ប្រាក់​ប៉ះប៉ូវ​ការ​ខូចខាត​៣​លាន​រៀល​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​

បុរស​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​ឆែកឆេរ​ផ្លែ​ចេក​រក​ឈើ​គ្រញូង​មិនឃើញ​ ទទួល​បាន​ប្រាក់​ប៉ះប៉ូវ​ការ​ខូចខាត​៣​លាន​រៀល​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​បុរស​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​ឆែកឆេរ​ផ្លែ​ចេក​រក​ឈើ​គ្រញូង​មិនឃើញ​ ទទួល​បាន​ប្រាក់​ប៉ះប៉ូវ​ការ​ខូចខាត​៣​លាន​រៀល​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​

បុរស​រង​គ្រោះ​ព្រោះ​សមត្ថកិច្ច​ឆែកឆេរ​ផ្លែ​ចេក​រក​ឈើ​គ្រញូង​មិនឃើញ​ ទទួល​បាន​ប្រាក់​ប៉ះប៉ូវ​ការ​ខូចខាត​៣​លាន​រៀល​ពី​ស្នងការ​នគរបាល​ខេត្តកោះកុង​

Related