លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្លូវការ​


​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ អតីត​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដ៏​មាន​ឥទ្ធិពល​ បាន​ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្លូវការ​ហើយ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ទេរ​ និង​តែង​តាំងពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មក​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦៨៣​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​រួច​មក​ ខណៈ​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​បំពេញការងារ​នៅ​ក្រសួងយុត្តិធម៌​វិញ​ ។​

​ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​ បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ដែល​ជាប់​ឈ្មោះ​ល្បីល្បាញ​ខាង​មាន​ចរិត​ឆ្មើងឆ្មៃ​ និង​សម្បូរ​ទ្រព្យធន​ផង​នោះ​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៤​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ។​ បច្ចុប្បន្ន​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១/៦៨៣​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ប្រមាណ​៦​ឆ្នាំ​ ៕​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្លូវការ​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្លូវការ​

លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចូល​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ផ្លូវការ​

Related