ល្បូ​ង​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​រំលោភ បាន​សម្រេច​នៅ​រោង​ចាំចម្ការ

ខេត្តក្រចេះ ៖ ជន​ម្នាក់​ដែល​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​រហូត​បាន​សម្រេច ត្រូវ នគរបាល​ស្រុក​ស្នួល​តាម​ចាប់​ឃាត់ខ្លួន​បាន​នៅ​លើ​ចុង​ដូង នៅ​ពេល​ដែល​រូបគេ​រត់​ទាល់ច្រក​។ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ជនល្មើស​ត្រូវ​នគរបាល​ស្រុក​បញ្ជូន​ខ្លួន និង​កសាង​សំណុំរឿង​ទៅ​កាន់​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ សយ សិ​ដ្ឋ អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​មួយ​កន្លែង​នៅ​ខាងក្រោយ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

កម្លាំង​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​កាលពី​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​៤ ខែកក្កដា ជន​នេះ​បាន​ល្បួង​ក្មេង ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង​នៅ​ក្នុង​ខ្ទម​ចម្ការ​នៅ​ក្រោយ​ភូមិ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅ​។ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​លោក ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជីដូន និង​ឪពុក ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។ ដោយ​ជនល្មើស​បាន​ព្យាយាម​រត់គេច​ពី​ការ​ដេញ​តាម​ចាប់ ហើយ​រត់​ទាល់ច្រក​ក៏​បាន​ឡើង​ដើម​ដូង​ដើម្បី​សម្ងំ​លាក់ខ្លួន តែ​យ៉ាងណា​ក៏​ត្រូវ​បាន​នគរបាល រក​ឃើញ​។

កម្លាំង​នគរបាល​បាន​បន្ថែម​ថា កាលពី​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ជន​នេះ​នៅ​មើល​ទូរទស្សន៍​ក្នុង រោង​ចម្ការ​ជាមួយនឹង​ក្មេង​ស្រី​រង​គ្រោះ ជន​នេះ​បាន​ល្បួង​នាង​រំលោភ​បាន​សម្រេច​តែ​មិន​ស៊ីជម្រៅ​ខ្លាំង​។ ហើយ​ក្រោយ​ពី​រំលោភ​សម្រេច ជន​នេះ​មិន​បាន​គេចខ្លួន​ទៅ​ណា​ភ្លាម​ៗ​ទេ ដោយ​ធ្វើ​ដូច​ជា​មិនដឹង​រឿង​។ តែ​យ៉ាងណា ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​រឿង​នេះ​ទៅ​ប្រាប់ ជីដូន និង​ឪពុក​ម្តាយ​នាង ទើប​មានការ​មក​ប្តឹង ហើយ​ក៏​ឈាន​ឲ្យ​មានការ​ចុះ​ទៅ​ចាប់ខ្លួន​។ លោក​អធិការរង​បាន​បញ្ជាក់​ថា​ក្រោយ​ពី​មានការ​នាំ​ខ្លួន​មក​សាកសួរ ជនល្មើស​បាន ទទួល​ឆ្លើយ​សារភាព ទើប​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​មក​ស្នងការដ្ឋាន​៕