ទំនាក់ទំនង​ស្នេហា ៦ ឆ្នាំ ​រវាង​តារាចម្រៀង​ល្បី ២ រូប​ត្រូវ​ប្រេះឆា ព្រោះតែ​…

6 Videos

កាលពីពេលថ្មីៗនេះ សមាជិកក្នុងក្រុមចម្រៀងនារីកូរ៉េ T-ara នាង Soyeon និង តារាចម្រៀងប្រុសនៃក្រុមកូរ៉េ Click-B លោក Oh Jong Hyuk បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា ៦ ឆ្នាំ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសោកស្តាយយ៉ាងខ្លាំង ។

យោងតាមសារព័ត៌មាន គេបានដឹងថា ទាំងនាង Soyeon និង លោក Hyuk បានសម្រេចចិត្តចែកផ្លូវគ្នា ព្រោះតែកាលវិភាគដ៏មមាញឹករៀងៗខ្លួន ជាពិសេសនោះ ដោយសារតែនាង Soyeon សម្បូរពេលវេលាទៅក្រៅប្រទេសច្រើនតាមក្រុមចម្រៀងនាង ។ យ៉ាងណាក្តី មានប្រភពមួយក៏បានឲ្យដឹងដែរថា ការបែកគ្នារវាងតារាកូរ៉េល្បីទាំងពីររូបគឺជាការពិតមែន តែចំពោះមូលហេតុ និង ពេលវេលាបែកគ្នា មិនមាននរណាម្នាក់ដឹងច្បាស់នោះទេ ដែលវាជាព័ត៌មានផ្ទាល់ខ្លួន ។

ទំនាក់ទំនង​ស្នេហា ៦ ឆ្នាំ ​រវាង​តារាចម្រៀង​ល្បី ២ រូប​ត្រូវ​ប្រេះឆា ព្រោះតែ​…

គួររំឭកដែរថា អ្នកទាំងពីរបានចាប់ផ្តើមកសាងចំណងស្នេហ៍កាលពីឆ្នាំ ២០១០ តែទើបទទួលស្គាល់ និង ប្រកាសពីទំនាក់ទំនងស្នេហានៅខែកញ្ញា ឆ្នាំ ២០១៣ ដោយពេលនោះនាង Soyeon ក៏ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រស្ម័គ្រស្មោះម្នាក់នៃក្រុម Click-B និង លោក Hyuk ៕ ថាវរិទ្ធ (ប្រភព ៖ អលឃេផប)