ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

6 Videos


តារាឯកស្រីរបស់ប៉ុស្តិ៍លេខ ៣ អ្នកនាង ជេនី តៀនផូស៊ូវាន (Janie Tienphosuwan) និង តារាសម្តែងស្រីឯករាជ្យអ្នកនាង ប៊ុម បៈណៈដា (Boom Panadda) បានសម្រេចចិត្តចូលហ៊ុនគ្នាជួលទីកន្លែងដើម្បីបើកមុខជំនួញទាក់ទងនឹងកីឡា។ ដោយដំបូងឡើយគឺមុខជំនួញរកស៊ីនេះ គឺជាគំនិតរបស់អ្នកនាង ប៊ុម បៈណៈដា ចង់បើកកន្លែងហាត់ប្រាណរក្សារាង និង មិត្តភក្តិឈ្មោះ ថត ចង់បើកកន្លែងហាត់តៃក្វាន់ដូ ប៉ុន្តែពេលនោះ អ្នកនាង ជេនី ក៏ស្នើសុំចូលហ៊ុនជាមួយដែរ ដោយរូបអ្នកនាងចង់បើកកន្លែងហាត់ប្រដាល់។

ដោយសារកន្លែងហាត់តៃក្វាន់ដូ និង កន្លែងហាត់ប្រដាល់ត្រូវការទីកកន្លែងធំ ដូចនេះអ្នកនាង ប៊ុម បៈណៈដា ក៏សម្រេចឱ្យអ្នកនាង ជេនី និង ថត ជាអ្នកឈរឈ្មោះជួលទីកន្លែង។ បន្ទាប់មក ថត និង ជេនី មានបញ្ហាក៏សម្រេចចិត្តលក់ហ៊ុនឱ្យអ្នកនាង ជេនី រួចចាក់ចេញ ដូចនេះឈ្មោះនៃម្ចាស់ទីកន្លែងគឺជាឈ្មោះរបស់អ្នកនាង ជេនី តែម្នាក់គត់ រីឯអ្នកនាង ប៊ុម បៈណៈដា ក៏ក្លាយជាអ្នកដែលជួលទីកន្លែងតូចមួយរបស់អាគារដែលឈរឈ្មោះដោយអ្នកនាង ជេនី។

ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

ប៉ុន្តែជាក់ស្តែង គឺទាំងអ្នកនាង ជេនី និង អ្នកនាង ប៊ុម បៈណៈដា សុទ្ធតែបើកក្លឹបកីឡាដែលរក្សារាង ដោយក្លឹបកីឡារបស់អ្នកនាង ប៊ុម បៈណៈដា មានឈ្មោះថា Smash Gym រីឯក្លឹបរបស់អ្នកនាង ជេនី វិញ មានឈ្មោះថា 911 by JT។

ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

បញ្ហាចាប់ផ្តើមកើតមានទាក់ទងនឹងរឿងកន្លែងចតរថយន្តនៅពេលល្ងាច ដែលជាពេលមានអតិថិជនមកហាត់យ៉ាងច្រើនកុះករ តែកន្លែងចតរថយន្តគឺមិនគ្រប់គ្រាន់ ដូចនេះបុគ្គលិកផ្នែកសន្តិសុខបានទុកកន្លែងចតរថយន្តសម្រាប់តែភ្ញៀវរបស់អ្នកនាង ជេនី តែប៉ុណ្ណោះ រីឯភ្ញៀវរបស់អ្នកនាង ប៊ុម បៈណៈដា គឺឱ្យទៅចតនៅកន្លែងផ្សេង ជាហេតុធ្វើឱ្យអតិថិជនរបស់អ្នកនាង ប៊ុន បៈណៈដា ក៏ចាប់ផ្តើមបាត់បង់ជាបណ្តើរៗ ព្រោះតែបញ្ហាកន្លែងចតរថយន្ត រហូតអ្នកនាង ប៊ុម បៈណៈដា សម្រេចចិត្តបង្ហោះបញ្ហាក្នុងអ៊ីនស្តាហ្គាមរបស់ខ្លួន រៀបរាប់បញ្ហាឱ្យមហាជនបានដឹងឮ ហើយថែមទាំងធេកឈ្មោះអ្នកនាង ជេនី មកជាមួយទៀតផង។

ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

សម្រាប់បញ្ហាកន្លែងចតរថយន្ត គឺខាងអ្នកនាង ជេនី បានប្រាប់ថា អ្នកនាង ប៊ុម បៈណៈដា មិនបានបង់ប្រាក់ ៣ ខែចំពោះកន្លែងចតរថយន្ត រីឯអ្នកនាង ប៊ុម បៈណៈដា បានប្រាប់វិញថា មិនមែនមិនបង់ទេ តែមកពីខាងអ្នកនាង ជេនី មិនព្រមធ្វើកិច្ចសន្យា ហើយទោះបីជាព្យាយាមទាក់ទងអ្នកនាង ជេនី រួមទាំងម្តាយរបស់អ្នកនាងក៏មិនព្រមមកចុះកិច្ចសន្យា គឺគេចវេសមិនព្រមជួបមុខ រហូតបញ្ហាគឺគ្មានកន្លែងចតរថយន្តសម្រាប់អតិថិជនរបស់អ្នកនាង ប៊ុម បៈណៈដា ។
ដោយសារតែឈ្មោះជួលកន្លែងគឺកម្មសិទ្ធិរបស់អ្នកនាង ជេនី ដូចនេះរាប់អំណាចនៃការគ្រប់គ្រងគឺស្ថិតក្នុងដៃរបស់អ្នកនាង ជេនី ធ្វើឱ្យអ្នកនាង ប៊ុម បៈណៈដា សម្រេចចិត្តដក់ហ៊ុនវិញ ដោយការទាមទារប្រាក់ ៣ លានបាត ក្នុងការចាក់ចេញ ព្រោះប្រាក់ទាំងនេះជាថ្លៃតុបតែងក្លឹប ដោយម្នាក់ៗគឺរកតំណាងមេធាវីរៀងខ្លួនដើម្បីធ្វើការចរចា។

ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

ទីបំផុតការចរចាបានសម្រេច ដោយអ្នកនាង ជេនី ព្រមប្រគល់ប្រាក់ ៣ លានបាត ឱ្យអ្នកនាង ប៊ុម បៈណៈដា ដោយទុកពេលឱ្យ ២ សប្តាហ៍ធ្វើការរើសចេញ ប៉ុន្តែក្នុងនោះក៏មានដាក់លក្ខខណ្ឌចំនួន ៨ ចំណុច ដោយអ្នកនាង ប៊ុម បៈណៈដា សុំមិនបង្ហើប តែផ្តាំទៅមហាជនថា នេះជាមេរៀនដ៏ធំបំផុតក្នុងជីវិតរបស់អ្នកនាង ដែលមកជួបមនុស្សបែបនេះ ហើយបើចង់ប្រកបមុខជំនួញអ្វីក៏ដោយ កិច្ចសន្យាគឺជារឿងសំខាន់ជាទីបំផុត សូមកុំយកការទុកចិត្តយកមកធ្វើការរកស៊ី។

ជម្លោះ​រវាង ជេ​នី និង ប៊ុ​ម បៈណៈដា ផ្ទុះ​ផ្អើល​ពិភព​សិល្បៈ​

ជាមួយគ្នានេះដែរ ក៏មានសំណួរទាក់ទងនឹងការសហការសម្តែងរឿងជាមួយគ្នា ដោយអ្នកនាង ប៊ុម បៈណៈដា បានអះអាងថា ប្រសិនជាត្រូវមកសម្តែងជាមួយអ្នកនាង ជេនី ពិតមែន គឺនាងនៅតែអាចសហការព្រោះ អ្នកនាងត្រូវការប្រាក់ជាច្រើន ដើម្បីដោះស្រាយមុខជំនួញដែលកំពុងមានបញ្ហាក្នុងពេលនេះ៕ ខេរី (ប្រភព៖ កាផូក)