“​ប្រពន្ធ​មិន​ល្អ​” មាន​លក្ខណៈ​បែប​ណាខ្លះ​?

“​ប្រពន្ធ​មិន​ល្អ​” មាន​លក្ខណៈ​បែប​ណាខ្លះ​?

បើសិនជាអ្នកនឹងមានគម្រោងសុំមិត្តស្រីរៀបការនោះ មានរឿងមួយចំនួនតូចដែលអ្នកគួរតែពិចារណាសិន។ មុនពេលសម្រេចចិត្ត អ្នកត្រូវតែគិតអោយច្បាស់ថាតើ អ្នកទាំងពីរមានភាពចុះសម្រុងនឹងគ្នាទៅវិញទៅមកហើយឬនៅ។

ខណៈពេលដែលអ្នកកំពុងតែជ្រើសរើសដៃគូជីវិតនោះ បុរសភាគច្រើនក៏មិនបានគិតគូរយ៉ាងដឹតដល់ចំពោះសញ្ញាទាំងឡាយណាដែលបញ្ជាក់ថា នាងប្រហែលជាអាចក្លាយទៅជាប្រពន្ធមិនល្អដែរ។

ខាងក្រោមនេះ គឺជាសញ្ញាខ្លះៗដែលនាងអាចនឹងក្លាយទៅជាប្រពន្ធមិនល្អសម្រាប់អ្នកបាន។

• បើសិនជាមិត្តស្រីអ្នកជាមនុស្សដែលចេះតែប្រច័ណ្ឌលើមនុស្សស្រីទាំងអស់ដែលនៅជុំវិញអ្នកនោះ មានន័យថា នាងអាចនឹងក្លាយទៅជាប្រពន្ធមិនល្អហើយ។
• ស្ត្រីម្នាក់ដែលចូលចិត្តរបៀបរស់នៅដែលផ្លាស់ប្តូរជាប់រហូតដូចជា នាងមិនអាចរស់នៅជាមួយមិត្តនាងបាន ឧស្សាហ៍ផ្លាស់ប្តូរការងារ និងលេងស្តាយសក់ច្រើន … នោះអាចបញ្ជាក់ថា នាងប្រហែលជាមិនមែនជាស្ត្រីដ៏ល្អបំផុតសម្រាប់អ្នកឡើយ។

• បើសិនជាសង្សាររបស់អ្នកមិនចូលចិត្តអោយអ្នកនៅជាមួយមិត្តភក្តិអ្នកទេនោះ នាងប្រហែលនឹងមិនក្លាយទៅជាប្រពន្ធដែលអ្នកត្រូវការអោយរស់នៅជាមួយឡើយ។ ចូរចាំថា បើសិនជានាងដាក់បម្រាមអោយអ្នកចាប់ពីឥឡូវនេះហើយ នោះស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរទៅៗក្រោយពីអ្នករៀបការរួចជាមិនខាន។
• បើសិនជាមិត្តស្រីរបស់អ្នកលេងសើចជាមួយនឹងភាពភ័យខ្លាច ភាពទន់ខ្សោយ ភាពអាម៉ាស់ ភាពដែលងាយនឹងឈឺចាប់ តម្លៃរបស់អ្នក ព្រមទាំងព្យាយាមគ្រប់គ្រងលើអ្នក នោះមានន័យថា នាងនឹងក្លាយទៅជាប្រពន្ធមិនល្អហើយ។ នាងនឹងបន្តផ្ញើសារគម្រាមផ្លូវចិត្តរបស់អ្នកទៀតទោះបីជាអ្នកបានរៀបការជាមួយគ្នារួចហើយក៏ដោយ។
• ស្ត្រីម្នាក់ដែលតែងតែធ្វើការរិះគន់ ស្រែកដាក់ យកអ្នកជាល្បែងលេងសើច ធ្វើអោយអ្នកអាម៉ាស់មុខ និងធ្វើអោយអ្នកចេះតែខឹងនោះ ប្រាកដណាស់ នាងពិតជាមិនមែនជាស្ត្រីដែលអ្នកត្រូវការទេ៕

ប្រភព៖ iknow

  • “​ប្រពន្ធ​មិន​ល្អ​” មាន​លក្ខណៈ​បែប​ណាខ្លះ​?已关闭评论
  • 29 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ចំនេះដឹង
Tags: