ពេជ្រ សោភា បញ្ចេញ​បទ​ថ្មី​«​អូន​ទៅហើយ​» ស្របពេល​ប្រកាស​ចាកចេញ​ (មានវីដេអូ)

6 Videos


បន្ទាប់ពីជោគជ័យលើការផលិតបទចម្រៀង Original Song សម្រាប់បំពេញតម្រូវការរបស់ប្រិយមិត្តអ្នកគាំទ្រនោះ ពេលនេះតារាចម្រៀងស្រីលេចធ្លោ និង កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីប្រិយមិត្ត ពេជ្រ សោភា បានបញ្ចេញវីដេអូខ្សែអាត់បទថ្មីរបស់នាងនៅលើទំព័រហ្វេសប៊ុកមួយបទទៀតហើយ គឺបទមានចំណងជើងថា «អូនទៅហើយ» ដែលវត្តមានបទថ្មីនេះបានធ្វើឱ្យប្រិយមិត្តមានចិត្តនឹកស្រណោះនាងជាខ្លាំង ព្រោះស្របពេលគ្នាជាមួយការប្រកាសចាកចេញរបស់នាងពីពិភពសិល្បៈ ។

ពេជ្រ សោភា បញ្ចេញ​បទ​ថ្មី​«​អូន​ទៅហើយ​» ស្របពេល​ប្រកាស​ចាកចេញ​ (មានវីដេអូ)

បទភ្លេង និង ទំនុកច្រៀងថ្មីសន្លាងមួយបទរបស់តារាចម្រៀង ពេជ្រ សោភា ដែលនាងបង្ហើរសំនៀងតាមរយៈប្រព័ន្ធហ្វេសប៊ុកនេះដែរ ជាបទបែបមនោសញ្ចេតនាស្នេហាព្រាត់ប្រាស សុខចិត្តឃ្លាតចាកចេញឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់ ។ បទនេះក៏មានបញ្ចូលភាពលន្លង់លន្លោច ស្តាប់ហើយធ្វើឱ្យមានអារម្មណ៍ស្រងេះស្រងោចទៅតាមអត្ថន័យខ្លឹមសារនៃបទចម្រៀងផងដែរ ហើយអ្វីដែលរឹតតែធ្វើឱ្យមានភាពស្រងេះស្រងោចទ្វេដងទៀតនោះ គឺជាមួយម្ចាស់សំនៀង ពេជ្រ សោភា តែម្តង ព្រោះថាបទចម្រៀងថ្មីសន្លាងមួយនេះ ហាក់បញ្ជាក់ពីគោលជំហរក្នុងការចាកចេញរបស់នាងពីពិភពសិល្បៈកាន់ច្បាស់ ។

ពេជ្រ សោភា បញ្ចេញ​បទ​ថ្មី​«​អូន​ទៅហើយ​» ស្របពេល​ប្រកាស​ចាកចេញ​ (មានវីដេអូ)

សូមបញ្ជាក់ផងដែរថា បទថ្មីមានចំណងជើងថា«អូនទៅហើយ»ដែល ពេជ្រ សោភា បានបង្ហើរសំនៀងលើហ្វេសប៊ុកនេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ និង បណ្តាប្រិយមិត្តអ្នកលេងហ្វេសប៊ុក ដោយទាំងមតិកោតសរសើរផងដែរ ។ តែយ៉ាងណាបទថ្មីមួយបទនេះមិនទាន់លេចចេញជារូបរាងនៅឡើយទេ ប៉ុន្តែនឹងមានជូនជាចំណីអារម្មណ៍ដល់ប្រិយមិត្តក្នុងពេលឆាប់ៗនេះផងដែរ ។

ពេជ្រ សោភា បញ្ចេញ​បទ​ថ្មី​«​អូន​ទៅហើយ​» ស្របពេល​ប្រកាស​ចាកចេញ​ (មានវីដេអូ)

ចង់ដឹងថា «អូនទៅហើយ» របស់តារាចម្រៀង ពេជ្រ សោភា មានអត្ថន័យពិត និង ពីរោះយ៉ាងណា មានតែប្រិយមិត្តចូលរួមស្តាប់ទាំងអស់គ្នាជាមួយ«ប្រជាប្រិយ»ដូចតទៅ ៕ សាកល

ពេជ្រ សោភា បញ្ចេញ​បទ​ថ្មី​«​អូន​ទៅហើយ​» ស្របពេល​ប្រកាស​ចាកចេញ​ (មានវីដេអូ)