កម្មវិធី Miss Grand Cambodia ប្រកាស​ដំណឹង​រក​អ្នក​ច្នៃ​ម៉ូដ​

6 Videos

បន្ទាប់ពីកម្មវិធី Miss Grand Cambodia បានរកឃើញបវរកញ្ញាប្រចាំឆ្នាំ ២០១៦ រួចមក ពេលនេះកម្មវិធីខាងលើក៏បានប្រកាសរកអ្នកដែលមានគំនិតច្នៃប្រឌិត ដើម្បីច្នៃម៉ូដសម្លៀកបំពាក់ជាលក្ខណៈប្រពៃណីខ្មែរសម្រាប់ឱ្យបវរកញ្ញារូបនេះគ្រងទៅប្រកួតជាលក្ខណៈអន្តរជាតិនៅលើទឹកដីសហរដ្ឋអាមេរិក ។

ប្រសិនបើមានការចាប់អារម្មណ៍ជាមួយកាជូនដំណឹងនេះ សូមអានសារទាំងស្រុងដូចតទៅ៖ «សូមជម្រាបជូនប្រិយមិត្តអ្នកគាំទ្រដល់ កម្មវិធីប្រកួត MISS GRANDCAMBODIA បន្ទាប់ពីយើងខ្ញុំប្រកាសជូនដំណឹងស្តីពីការជ្រើសរើសនូវគំនិតច្នៃប្រឌិតនៃឈុតប្រចាំជាតិ National Costume សម្រាប់ MISS GRAND CAMBODIA 2016 ប្រើប្រាស់ប្រកួត ក្នុងកម្មវិធីប្រកួត MISS GRAND INTERNATIONAL 2016 មានមិត្តៗជាច្រើនបានចូលរួម នឹងផ្ញើនូវស្នាដៃរបស់គាត់ដើម្បីអោយគណៈកម្មការនឹងធ្វើការពិចារណា ថ្លឹងថ្លែង វិនិច្ឆ័យ និងការពិភាក្សាផ្តល់យោបល់ពីទីប្រឹក្សា។ យើងខ្ញុំនៅបើកទូលាយដើម្បីបន្តទទួលនូវស្នាដៃ និងគំនិតច្នៃប្រឌិតទាំងអស់របស់ប្រិយមិត្ត។ គណៈកម្មការនឹងប្រកាសសម្រេចដើម្បីរៀបចំនៅដើមខែកញ្ញា ២០១៦ ព្រោះ MISS GRAND CAMBODIA 2016 នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិចនៅដើមខែតុលា ២០១៦ខាងមុខ ។ ក្នុងឆ្នាំ២០១៥ កម្មវិធីទទួលការរចនា និងឧបត្ថម្ភ ពីលោកស្រីម៉ិញ បុប្ផានី នៃសម្អាងការបុប្ផានី នូវសម្លៀកបំពាក់ប្រចាំជាតិក្នុងទម្រង់ ខត្តិយកញ្ញា ឬខត្តិយនារីខ្មែរ ។ សូមអញ្ជើញលោកអ្នកចូលរួមចំណែកជាមួយយើងខ្ញុំ ដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបនៃដែនដីសុវណ្ណភូមិ កម្ពុជា លើវេទិការអន្តរជាតិ ។ សូមមេត្តា InBox នូវរូប Design របស់លោកអ្នកដើម្បីរក្សានូវកម្មសិទ្ធិបញ្ញាជូនដល់លោកអ្នក ឬ InBox ទំនាក់ទំនងយើងខ្ញុំដើម្បីទំនាក់ទំនងឧបត្ថម្ភនូវសម្លៀកបំពាក់ប្រចាំជាតិនេះ។ សូមថ្លែងអំណរគុណដល់ការសហការពីសំណាក់លោកអ្នក»ប្រមាញ់តួ