រាជរដ្ឋាភិបាល​បន្ត​ចាយ​លុយ​ខ្ទង់លាន​ដុល្លារ​លើ​កិច្ចការ​អធិបតេយ្យ​ ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ​


​ថ្វី​ដ្បិត​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​ប្រាសាទព្រះវិហារ​រវាង​កម្ពុជា​និង​ថៃ​ ដែល​ធ្លាប់​កើត​មាន​ និង​បច្ចុប្បន្ន​បាន​ធ្លាក់​មក​ក្នុង​សភាព​ស្ងប់ស្ងាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ប្រើប្រាស់​ថវិកា​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​កិច្ចការ​អធិបតេយ្យ​ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ​នៅ​ឆ្នាំ​២០១៦​នេះ​ ។​

​កាលពី​ថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៤០.០០០.០០០.០០០(​សែសិប​ប៊ី​លាន​)​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦២(​អត្ថប្រយោជន៍​សង្គម​)​ ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​ សម្រាប់​បម្រើ​ឲ្យ​កិច្ចការ​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ​ ៕​

រាជរដ្ឋាភិបាល​បន្ត​ចាយ​លុយ​ខ្ទង់លាន​ដុល្លារ​លើ​កិច្ចការ​អធិបតេយ្យ​ ពាក់ព័ន្ធ​នឹង​ប្រាសាទព្រះវិហារ​

Related