ស្នេហា​រីកចម្រើន​ទៅ​មុខ ដោយសារ​អ្វី​?

 

ស្នេហា​រីកចម្រើន​ទៅ​មុខ ដោយសារ​អ្វី​?

ជាមួយនឹងតម្រូវការជីវិតជាប្រចាំថ្ងៃ វាអាចនឹងពិបាកក្នុងការចងចាំនូវរឿងធម្មតាៗមួយចំនួន ដែលជួយអោយស្នេហាអ្នកមានភាពរឹងមាំ។ ប៉ុន្តែ បើសិនជាអ្នកយកសកម្មភាពថែរក្សាគ្នាជាអាទិភាពនោះ វានឹងក្លាយទៅជាទម្លាប់មួយដែលនាំអោយទទួលបានដៃគូស្នេហាយ៉ាងសប្បាយចិត្ត និងមានសុភមង្គលកាន់តែឆាប់។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយដល់អ្នកបាន។

ចំណាប់អារម្មណ៍ខាងក្រៅ៖ យើងមិនមែននិយាយអំពីការចាប់អារម្មណ៍លើមនុស្សណាម្នាក់ផ្សេងឡើយ។ ផ្ទុយមកវិញ ការចាប់អារម្មណ៍ខាងក្រៅមានន័យថា ជាទម្លាប់ពេលទំនេរ សកម្មភាព ឬមិត្តភក្តិទៅវិញទេ។ អ្នកអាចប្រើការចាប់អារម្មណ៍ទាំងនេះមកអនុវត្តទាំងអស់គ្នាបាន (ដើរកម្សាន្ត ចូលរៀនថ្នាក់គូរគំនូរ ឬចូលក្លិបរាំលេងកម្សាន្ត)។ មិនខ្វល់ថាអ្នកស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាទេ ការចំណាយពេលវេលានៅជាមួយគ្នាកាន់តែយូរកាន់តែទទួលបានស្នេហាដ៏ល្អមួយ។

បង្កើតបរិយាកាស៖ ទាំងបុរស និងស្ត្រីសុទ្ធតែចូលចិត្តការដើរលេងកម្សាន្ត ការភ្ញាក់ផ្អើល និងការរំភើបរីករាយ។ ការអង្គុយលើសាឡុងដោយមិននិយាយរកគ្នាទៅវិញទៅមកនោះ មិនអាចបង្កើតជាស្នេហាដ៏គួរអោយភ្ញាក់ផ្អើល និងរីករាយក្នុងរង្វង់ស្នេហារស់នៅរាល់ថ្ងៃបានឡើយ ដូច្នេះ អ្នកគួរតែបង្កើតបរិកាសប្លែកៗជាមួយគ្នា។

ប្រើពេលវេលាក្នុងថ្ងៃឈប់សម្រាក៖ ទម្លាប់ដ៏សំខាន់មួយផ្សេងទៀត គឺការប្រើពេលវេលានៅជាមួយគ្នា។ គូស្វាមីភរិយាខ្លះប្រើពេលវេលាមួយនេះ ក្នុងថ្ងៃឈប់សម្រាករបស់គេតែម្តង។ អ្នកខ្លះទៀតបែរជាយកពេលវេលានេះទៅស្នាក់នៅក្នុងសណ្ឋាគារនៅស្រុកកំណើត ម៉ាស្សា ឬចូលស្ប៉ា ជាមួយគ្នាក៏មានដែរ។ ប៉ុន្តែ មិនខ្វល់ថាជម្រើសអ្នកមានលក្ខណៈបែបណាទេ អោយតែវាជាពេលវេលាដែលអ្នកទាំងពីរនៅជាមួយគ្នាមានសេចក្តីសុខទៅ គឺបានហើយ។

ជូនកាដូ៖ ដៃគូដែលស្រឡាញ់គ្នាយូរហើយ ច្រើនតែធ្លាប់ជូនកាដូគ្នាទៅវិញទៅមក ដូចជា កាដូនៅថ្ងៃបុណ្យណូអែល ខួបកំណើត ឬខួបអាពាហ៍ពីពាហ៍។ល។ យ៉ាងណាមិញ ការជូនកាដូដោយគ្មានហេតុផល ឬមិនមែនជាថ្ងៃពិសេសអ្វី ក៏ជាជម្រើសល្អផងដែរ។ នៅពេលអ្នកធ្វើបែបនេះបាន មានន័យថាអ្នកនឹងផ្តល់ជាការភ្ញាក់ផ្អើលតិចតួចដល់ដៃគូ និងបន្តការស្រឡាញ់គ្នាកាន់តែខ្លាំងដែរ៕

ប្រភព៖ iknow

  • ស្នេហា​រីកចម្រើន​ទៅ​មុខ ដោយសារ​អ្វី​?已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:ចំនេះដឹង
Tags: