ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន

ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន

Ad:
ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។ សូមចុចនៅទីនេះសម្រាប់ព័ត៌មានបន្ថែម

ជាខ្សែប្រយុទ្ធ អ្នកត្រូវទទួលតួនាទីនិងទំនួលខុសត្រូវមួយគឺ រកគ្រាប់បាល់បញ្ចូលទី។ ស៊ុតបញ្ចូលទីបានច្រើនដើម្បីឈ្នះការប្រកួត ដែលអ្នកទាំងនេះត្រូវតែធ្វើឲ្យបាន។ ខ្សែប្រយុទ្ធខ្លះពិបាកនឹងប្រាប់ឲ្យយល់ណាស់ក្នុងពិភពបាល់ទាត់ក្នុងការស្វែងរកគ្រាប់បាល់ទម្លាយសំណាញ់ទី។ ក្នុងពិភពលោកយើងនេះមានកីឡាករបាល់ទាត់៧នាក់ដែលគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់។
Robert Lewandowski
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
ក្នុងពិភពបាល់ទាត់សម័យទំនើបនេះមានកីឡាករតែពីរបីនាក់ប៉ុណ្ណោះដែលមុតស្រួចដែលក្នុងនោះមានខ្សែប្រយុទ្ធក្រុម Bayern Munich កីឡាករ Robert Lewandowski។ ខ្សែប្រយុទ្ធជម្រើសប៉ូឡូញមានជំនាញស៊ុតខ្លាំងនិងច្បាស់បូករួមទាំងកាយសម្បទាអំណោយផលទៀតផង។ជំនាញរបស់គាត់គឺលេងបាល់លើខ្ពស់ៗ។
Gonzalo Higuain
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំក្នុងដំណែងជាខ្សែប្រយុទ្ធគាត់បានអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាខ្សែប្រយុទ្ធលំដាប់ world-class រហូតដល់បច្ចុប្បន្ន។ អតីតខ្សែប្រយុទ្ធរបស់Real Madrid មានជំនាញធ្វើឲ្យខ្សែការពារបើកចំហហើយពូកែរកចំណុចស៊ុតបាល់ណាស់។
Sergio Aguero
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
ប្រសិនបើ Higuain  មិនគ្រប់គ្រាន់សម្រាប់ប្រិយមិត្ត  Sergio Aguero  អាចបញ្ជាក់អ្នកបាន។ អ្នកទាំងពីរជាខ្សែប្រយុទ្ធដូចគ្នាតែមានចំណុចខុសគ្នា។រូបគេជាខ្សែប្រយុទ្ធកណ្ដាលហើយមានគ្រោះថ្នាក់ណាស់។ Aguero  តែងតែរកគ្រាប់បាល់បានរហ័សពេលលេងឲ្យក្រុមជម្រើសជាតិនិងក្លឹបMan City។
Luis Suarez
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
បើនិយាយពីខ្សែប្រយុទ្ធកណ្ដាលវិញ Luis Suarez កំពុងតែបំពេញតួនាទីក្នុងតំបន់នេះបានល្អហើយរូបគេក៏ជាខ្សែប្រយុទ្ធល្អជាងគេក្នុងពិភពលោកឥឡូវៗផងដែរ។ រូបគេនេះហើយដែលជាអ្នកជួយBarcelona ឈ្នះពានបីក្នុងមួយរដូវកាល  (La Liga, Copa del Rey និង Champions Leagueកាលពីរដូវកាល២០១៤/១៥។
Zlatan Ibrahimovic
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic  វិញត្រូវគេចាត់ទុកថា (Best Striker in Box -Office) ។ គាត់ល្បីល្បាញណាស់ខាងរកគ្រាប់បាល់បញ្ចូលទីពិសេសដោយក្បាច់ប្លែកៗ។ ទៅលេងក្លឹបណា ក្លឹបហ្នឹងលើកពានដែលនេះហើយជាលក្ខណៈពិសេសរបស់គាត់។
Cristiano Ronaldo
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
ប្រិយមិត្តបានស្គាល់ខ្សែប្រយុទ្ធ៥នាក់មកហើយប៉ុន្តែមិនទាន់អស់នោះទេនៅមានពីរនាក់ទៀតដែលអ្នកគាំទ្របាល់ទាត់បច្ចុប្បន្នមិនអាចចាត់ចំណាត់ថ្នាក់ថាមួយណាលេខមួយឬក៏លេខពីរនោះទេ។ សម្រាប់ Ronaldo មិនចាំបាច់និយាយច្រើននោះទេគ្រាន់តែឃើញគាត់ទទួលបានស្បែកជើងមាសជាច្រើនដងនោះក៏អាចបញ្ជាក់បានថាកំពូលលើកលោកហើយ។
Lionel Messi
ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន
ទីណាមាន Ronaldo ទីនោះត្រូវតែមាន Messi ។ព្រះជាម្ចាស់ពិតជាដឹងថា យើងបាត់បង់អ្វីពីក្នុងពិភពបាល់ទាត់ ប្រសិនបើអ្នកទាំងពីរចូលនិវត្តន៍។ គ្រងម្ចាស់បាល់មាស៥ដងអាចបញ្ជាក់បានថាជាខ្សែប្រយុទ្ធកំពូលហើយនៅមានស្បែកជើងមាសខាងស៊ុតបាល់ទៀតនោះ។ ជំនាញស៊ុតបាល់នេះហើយធ្វើឲ្យគាត់ជោគជ័យក្នុងអាជីពលើវាលស្មៅ។

ប្រភព៖ 90MIN

ផ្តល់សិទ្ធិដោយ៖ Kqube

មតិយោបល់របស់ប្រិយមិត្ត

  • ខ្សែ​ប្រយុទ្ធ​៧​នាក់​គេ​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:កីឡា  ព័ត៌មាន
Tags: