ធនាគារពិភពលោក​៖ កម្ពុជា​ចេញផុត​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ និពន្ធដោយ : ញ៉ុង​ ហេង       July-05-2016, 10:00 pm         397

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ធនាគារពិភពលោក​៖ កម្ពុជា​ចេញផុត​ពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​​ធនាគារពិភពលោក​(World Bank) បាន​ផ្លាស់ប្ដូរ​ឋានៈ សេដ្ឋកិច្ច កម្ពុជា ពី ក្រុម ប្រ ទេស មាន ប្រាក់ ចំ ណូ​ល​ទាប ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។​
​នៅ​ខែកក្កដា រៀងរាល់ឆ្នាំ  ធនាគារពិភពលោក ធ្វើការ​ចាត់ថ្នាក់​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេស​នី មួយៗ នៅលើ​ពិភពលោក ដោយ​ផ្អែកលើ​ការប៉ាន់ប្រមាណ​ទៅលើ​ចំណូល​ជាតិ​សរុប (GNI) ក្នុង មនុស្ស​ម្នាក់​របស់​ប្រទេស​ទាំងនោះ​។ យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​ចុះ ផ្សាយ​នៅ​ថ្ងៃទី​១​ខែកក្កដា ការចាត់​ថ្នាក់​ស្ថានភាព​សេដ្ឋកិច្ច​នេះ គឺ​ផ្អែកលើ GNI  ក្នុង​មនុស្ស​ម្នាក់ របស់​ប្រទេស​នីមួយៗ​ក្នុង​ឆ្នាំ​២០១៥  ។

របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ប្រទេស​មាន​ប្រាក់ចំណូល​ទាប ត្រូវបាន​ធនាគារពិភពលោក កំ ណ​ត់​ថា​មាន GNI ក្នុង​មនុស្ស​ម្នាក់ មិន​លើសពី ១០២៥​ដុល្លារ​អាមេរិក ខណៈ​ប្រទេស​មាន​ប្រាក់​ចំ ណូ​ល​មធ្យម​កម្រិត​ទាប ត្រូវមាន GNI ក្នុង​មនុស្ស​ម្នាក់ ចាប់ពី ១០២៦​ដុល្លារ ដល់ ៤០៣៥​ដុល្លារ​។

ដោយឡែក​សម្រាប់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ត្រូវបាន​កំណត់ថា​មាន GNI ក្នុង​មនុស្ស​ម្នាក់ ៤០៣៦​ដុល្លារ ដល់ ១២៤៧៥​ដុល្លារ​។ ចំណែក​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​វិញ ធនាគារពិភពលោក កំណត់ថា​មាន GNI ក្នុង​មនុស្ស​ម្នាក់​លើសពី ១២៤៧៥​ដុល្លារ​។​

សូមបញ្ជាក់ថា  នៅ​ឆ្នាំ​២០១៥ GNI ម្នាក់ៗ​របស់​ពលរដ្ឋ​កម្ពុជា មាន​ចំនួន ១០៧០ ដុល្លារ​អាមេរិក​៕