Hacker​ ទម្លាយ​អាថ៌​កំបាំង​រឿង​ NATO​ យក​វិបត្តិ​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ ធ្វើ​ជា​ “​ឆ្នួន​”​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​


​ក្រុម​ Hacker​ ដែល​បាន​ Hack​ លួច​មើល​អ៊ីមែល​ទំនាក់ទំនង​គ្នា​របស់​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​អង្គការ​ NATO​ បាន​ទម្លាយ​អាថ៌​កំបាំង​ឲ្យ​ដឹង​ថា​ អង្គការ​ NATO​ សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ បាន​ប្រើប្រាស់​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ជា​ពិសេស​វិបត្តិ​នៅ​ប្រទេស​ស៊ី​រី​ ធ្វើ​ជា​ "​ឆ្នួន​"​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ បន្ទាប់​ពី​ផែនការ​របស់​អា​មេ​រិ​ក​ និង​ NATO​ បរាជ័យ​ក្នុង​ការ​អូស​ទាញ​រុ​ស្ស៊ី​ឲ្យ​ក្លាយទៅជា​ដៃគូ​នៅ​អឺរ៉ុប​ ហើយ​ប្រែ​ទៅ​ជា​ផែនការ​ទប់ទល់​នឹង​រុ​ស្ស៊ី​វិញ​រួច​មក​ ។​

​សារ​អ៊ីមែល​ទំនាក់ទំនង​រវាង​លោក​ឧត្តមសេនីយ៍​យោធា​ Phillip​ M.Breedlove​ អតីត​អគ្គលេខាធិការ​អង្គការ​ NATO​ និង​លោក​ឧត្តមសេនីយ៍​យោធា​ Phipipbr-eedove​ អតីត​មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ប្រចាំ​នៅ​តំបន់​អឺរ៉ុប​ បន្ទាប់​ពី​រុ​ស្ស៊ី​ដាក់​តំបន់​គ្រី​មៀរ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អង្គការ​ NATO​ មាន​គម្រោងការ​ធ្វើសង្គ្រាម​ជាមួយ​រុ​ស្ស៊ី​ ខណៈ​អឺរ៉ុប​ជា​ប្រទេស​សមាជិក​អង្គការ​ NATO​ បាន​រួមដៃគ្នា​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅ​លើ​រុ​ស្ស៊ី​ជា​ស្រេច​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ចុះ​ខ្សោយ​ ងាយស្រួល​យក​ប្រៀប​ឈ្នះ​រុ​ស្ស៊ី​បើ​មាន​សង្គ្រាម​កើតឡើង​ ។​ មេបញ្ជាការ​យោធា​អា​មេ​រិ​ក​ប្រចាំ​អឺរ៉ុប​ បាន​អះអាង​ថា​ ទីបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​តំបន់​អឺរ៉ុប​ (EUCOM)​ និង​អង្គការ​ NATO​ បាន​ត្រៀមលក្ខណៈ​រួចរាល់​ដើម្បី​អនុវត្តន៍​ផែនការ​ធ្វើសង្គ្រាម​យកជ័យ​ជម្នះ​លើ​រុ​ស្ស៊ី​នៅ​ពេល​ណា​ចាំបាច់​ ដោយ​ត្រៀមលក្ខណៈ​ទាំង​សព្វាវុធ​ទំនើបៗ​ ត្រៀម​ទាំង​យុទ្ធសាស្ត្រ​សង្គ្រាម​ ។​

​អតីត​អគ្គលេខាធិការ​អង្គការ​ NATO​ បាន​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ សហរដ្ឋអាមេរិក​ និង​អង្គការ​ NATO​ បាន​ពង្រឹងសមត្ថភាព​យោធា​ ទាំង​សព្វាវុធ​ ទាំង​ស្មារតី​កងទ័ព​ ត្រៀម​ធ្វើសង្គ្រាម​ទ្រង់ទ្រាយ​ធំ​ និង​ក្នុង​រយៈពេល​ខ្លី​ យក​ប្រៀប​ឈ្នះ​ទៅ​លើ​រុ​ស្ស៊ី​ ខណៈ​ក្រសួងការពារជាតិ​អា​មេ​រិ​កបាន​ស្នើ​សុំ​ឲ្យ​សភា​អនុម័ត​ចំណាយ​ប្រាក់​ប្រមាណ​៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ បម្រើ​ឲ្យ​សកម្មភាព​យោធា​អា​មេ​រិ​ក​នៅ​តំបន់​អឺរ៉ុប​រហូត​ដល់​ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​ជាមួយនឹង​ការ​ត្រៀមខ្លួន​រួចរាល់​ផង​ រុ​ស្ស៊ី​បាន​ព្រមាន​ចំៗ​ថា​ សកម្មភាព​របស់​អង្គការ​ NATO​ គឺ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​កិច្ចព្រមព្រៀង​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់​ទាំងស្រុង​ ៕​

Hacker​ ទម្លាយ​អាថ៌​កំបាំង​រឿង​ NATO​ យក​វិបត្តិ​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ ធ្វើ​ជា​ “​ឆ្នួន​”​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​

Hacker​ ទម្លាយ​អាថ៌​កំបាំង​រឿង​ NATO​ យក​វិបត្តិ​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ ធ្វើ​ជា​ “​ឆ្នួន​”​ ឲ្យ​អា​មេ​រិ​ក​បង្ក​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​

Related