អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ នៅ​ក្នុង​ក្រុង​សៀមរាប​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់​ នៅ​ក្នុង​ក្រុង​សៀមរាប​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​



សៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង​ ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វ័យក្មេង​ចំនួន​១៣​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ក្រុង​សៀមរាប។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ខ្លួន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៧​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ក្រុង​សៀមរាប។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ឆ្លងតាម​ការ​រាយ​ការណ៍ ​និង ​ស៊ើ​ប​អង្កេត​យ៉ាង​ច្បាស់​លាស់​ទើប​កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​គ្នា​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ​ក្នុង​នោះ​រក​ឃើញ​វត្ថុ​តាង​រួមមាន ម្សៅ​គ្រើម​ម៉ា​ទឹកកក​៤​កញ្ចប់ ​ទម្ងន់​១៦,៥២​ក្រាម​ ទូរ​ស័ព្ទ​៧​គ្រឿង​ ម៉ូតូ​៤​គ្រឿង​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ ​នៃ​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់​ការ​បន្ត។

គួរ​កត់សម្គាល់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​គ្រឿងញៀន​កំពុង​ចុះ​វ៉ៃ​លុក​ក្នុង​ខេត្ត​ទេសចរណ៍​សៀមរាប​អង្គរ​យ៉ាង​ពេញទំហឹង​មិន​ថា​ នៅ​ទី​ជនបទ ​ឬ ​នៅ​ទីក្រុង​នោះ​ឡើយ។

ដូច្នេះ​សូម​អាណាព្យាបាល​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កូន​ៗ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប្រឡូកប្រឡាក់​ នឹងគ្រឿងញៀន​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខូច​អនាគត​កូនៗ៕