ល្ងធ្វើអោយនោមស្រួល បិតលើ កូនកណ្តុរ និងបូសទ្រនិច សំរូលរដូវស្រ្តី ​បន្ទន់លាមក ធ្វើអោយស្បែកទន់ និងបំបាត់ភាពរោលក្រហាយ

ល្ងធ្វើអោយនោមស្រួល បិតលើ កូនកណ្តុរ និងបូសទ្រនិច សំរូលរដូវស្រ្តី ​បន្ទន់លាមក ធ្វើអោយស្បែកទន់ និងបំបាត់ភាពរោលក្រហាយ

លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅមានកំពស់ ៥០ ទៅ ៧០សម។ ប្រេងល្ងគេតែងយកទៅប្រើជាថ្នាំ ជាគ្រឿងដាំស្លរ គ្រឿងក្រអូប សាប៊ូរនិងគ្រឿងដុតបំភ្លឺ។ នៅកម្ពុជាគ្រាប់ល្ងគេយកទៅធ្វើនំនិង បង្អែមជាច្រើនមុខ។
កន្លែងដាំដុះ :
ល្ងមានដាំនៅគ្រប់កន្លែងក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ក្តៅ សើមសំរាប់យកគ្រាប់ធ្វើប្រេង។

ផ្នែកប្រើប្រាស់ៈរុក្ខជាតិទាំងមូល និងប្រេង។
សារធាតុរូមផ្សំៈ គ្រាប់មានជាតិប្រេងជាកំណត់នូវ Glycerides, Oleic, Linoleic acid, protein, carbohydrate, flavonoids
និងកាវ។

ប្រើជាឱសថៈ តាមក្បូនឱសថបូរាណខ្មែរ ដើមល្ងឆុងទឹកផឹកសំរាប់ឱ្យនោមស្រួល។ គ្រាប់ល្ងផ្សំជាមួយថ្នាំផ្សេង
ទៀត ធ្វើជាថ្នាំបំពោកសំរាប់បិតលើកូនកណ្តុរដែលហើម និងបូសទ្រនិច។ ប្រើខាងក្នុង ប្រេងល្ងជាថ្នាំសំរូលរដូវស្រ្តី
ក្នុងករណីរដូវមកមិនទៀង មកតិចៗ ឈឺចាប់ពេលមករដូវ។ ប្រើកំរិតខ្ពស់វាធ្វើអោយរលូតកូន។ ប្រេងល្ងក៏បានប្រើជាគ្រឿងសំអាងសំរាប់សក់ផងដែរ។ គ្រាប់ល្ងជាថ្នាំបន្ទន់លាមក ធ្វើអោយស្បែកទន់សើមនិងបំបាត់ភាពរោល
ក្រហាយ៕

ប្រភព៖ iknow

  • ល្ងធ្វើអោយនោមស្រួល បិតលើ កូនកណ្តុរ និងបូសទ្រនិច សំរូលរដូវស្រ្តី ​បន្ទន់លាមក ធ្វើអោយស្បែកទន់ និងបំបាត់ភាពរោលក្រហាយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/05  Category:សុខភាព
Tags: