ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update)

ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update)



ភ្នំពេញ ៖ ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​បាន​នាំគ្នា​ទៅ​លេង​ទឹក​រណ្ដៅ​ខ្សាច់​ បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​ត្រូវ​បាន​កម្មករ​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។

ករណី​លង់ទឹក​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ២០១៦ នៅ​ចំណុច​រណ្ដៅ​ខ្សាច់​របស់​ឈ្មោះ​លឹម ស្រូយ (ថៅកែ​ខ្សាច់) ​ខាងក្រោយ​បុរី​The Mekong Royal ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ។

ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ​វ៉ា ស៊ីវ​ម៉ី អាយុ​១០​ឆ្នាំ​(​ស្លាប់​) ឪពុក​ឈ្មោះ​វ៉ា ម្ដាយ​ឈ្មោះ​វី មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រាំង​ត្រ ​យ៉ង ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង។ ចំណែក​ក្មេង​ស្រី​ម្នាក់​ទៀត ​​ឈ្មោះ​វ៉ា​ស៊ីវ​មួយ ​អាយុ​៤​ឆ្នាំ ត្រូវ​បាន​កម្មករ​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ២​នាក់​បងប្អូន​ខាងលើ​បាន​នាំគ្នា​ទៅ​លេង​ទឹក​នៅ​ក្នុង​រណ្ដៅ​ខ្សាច់​ខាងលើ ខណៈ​ការ​ដ្ឋាន​បូមខ្សាច់​កំពុង​ដំណើរការ​បូម​ដោយ​កម្មករ​បូមខ្សាច់​នោះ​មិន​បាន​ហាមឃាត់​ឡើយ ហើយក៏​បាន​លង់​ស្លាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ លិច​បាត់​រហូត​ដល់​ម៉ោង​១៥​និង​៣០​នាទី​ ទើប​គេ​រក​ឃើញ​សព​ក្មេង​ស្រី​រងគ្រោះ។ ចំណែក​ក្មេង​ស្រី​ប្អូន​អាយុ​៤​ឆ្នាំ ត្រូវ​បាន​កម្មករ​ខ្សាច់​នៅ​ទីនោះ​ជួយ​សង្គ្រោះ​បាន​ភ្លាមៗ។ ចំពោះ​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នាក់​មក​ចោមរោម​មើល​ដូច​ហែ​កឋិន។

អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ ម្តាយ​បង្កើត​ក្មេងស្រី​រងគ្រោះ​បាន​អះអាង​ថា គាត់​មាន​ទុក្ខផ្ទួនៗ ព្រោះ​ម្តាយ​គាត់​ទើប​តែ​ស្លាប់​កាល​ពី​ថ្ងៃសៅរ៍ មិនទាន់​ធ្វើ​បុណ្យ​៧​ថ្ងៃ​ផង​ ឥឡូវ​កូនស្រី​ស្លាប់​ទៀត ព្រហ្មលិខិត​ពិត​ជា​មិន​ប្រណី​មែន៕

ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update) ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update) ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update) ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​លង់​ទឹក​រណ្ដៅ​ខ្សាច់​ស្លាប់​ម្នាក់​ឯ​ម្នាក់​ប្អូន​សង្គ្រោះទាន់(Update)