ផ្លែឈើ​ទាំងនេះ​ជួយ​ព្យាបាល​ជំងឺ​លើស​ជាតិ​អាស៊ីត​យ៉ាង​ពូកែ​

    ​ការ​លើស​ជាតិ​អាស៊ីត​អាច​វិ​វត្ត​ពី​កម្រិត​ស្រាល​ទៅ​កម្រិត​រ៉ាំរ៉ៃ​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត ហើយ​វា​ជា​បច្ច័យ​ដែល​នាំទៅរក​ជំងឺមហារីក​ក្នុងពេល​អនាគត​។ បច្ចុប្បន្ន​គេ​មាន​ថ្នាំ​អាចជួយ​គ្រប់គ្រង​រោគសញ្ញា​លើស​ជាតិ​អាស៊ីត ដូចជា​ថ្នាំ Antacids ជាដើម​។ ប៉ុន្តែ​ថ្នាំ​ទាំងនេះ​មិនចាំបាច់​យកមកប្រើ​នោះទេ ព្រោះ​របស់​ធម្មជាតិ​ក៏​អាច​ព្យាបាល​ជំងឺ​លើស​ជាតិ​អាស៊ីត​បានដែរ​។ 

​    ​ឱសថ​ធម្មជាតិ​ខាងក្រោម​អាច​ព្យាបាល​មិន​ត្រឹម​ជំងឺ​លើស​ជាតិ​អាស៊ីត​ទេ​តែ​ថែមទាំង​អាច​ព្យាបាល​ក្រហាយ​ទ្រូង ដែលជា​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​លើស​ជាតិ​អាស៊ីត​ផងដែរ​។ ការលុបបំបាត់​អាហារ​បង្ក​ឱ្យលើស​ជាតិ​អាស៊ីត​ដូចជា​របស់​ផ្អែម និង​ទឹកក្រូច​មាន​ជាតិ​ហ្គាស​ក៏​ជា​រឿង​ចាំបាច់​ដែរ នៅពេល​និយាយ​ដល់​ការបន្ថយ​ជាតិ​អាស៊ីត​។ 

​    ​១. ក្រូច​ភ្លា​
​    ​ក្រូច​ភ្លា​មាន​អត្ថប្រយោជន៍​ព្យាបាល​ជំងឺ​ជាច្រើន ក្នុងនោះ​ក៏មាន​ការព្យាបាល​ជំងឺ​លើស​ជាតិ​អាស៊ីត​ផងដែរ​។ ពិសា​ទឹកក្រូច​ភ្លា ១ ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក ១០ នាទី​ដើម្បី​ជួយ​ទប់ស្កាត់​លើស​ជាតិ​អាស៊ីត​ក្នុង​រាងកាយ​។ ហើយ​បន្ទាប់មក​លោកអ្នក​ត្រូវ​ពិសា​វា ១ ស្លាបព្រា​មុន​អាហារ​ពេល​ថ្ងៃ និង​ល្ងាច ១០ នាទី​ដូចគ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​កាត់បន្ថយ​លើស​ជាតិ​អាស៊ីត​។ 

​    ​២. ម្នាស់​
​    ​ម្នាស់​មាន​អង់ស៊ីម​ច្រើន​ដែល​មិន​ត្រឹម​ជួយ​កម្ចាត់​ការ​លើស​ជាតិ​អាស៊ីត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​សម្រក​ទម្ងន់​បាន​ទៀតផង​។ លោកអ្នក​គួរ​បញ្ចូល​ម្នាស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដើម្បី​ទប់ស្កាត់​និង​កម្ចាត់​លើស​ជាតិ​អាស៊ីត​។ 

​    ​៣. ខ្ញី​
​    ​ខ្ញី​ជា​ជម្រើស​កម្ចាត់​ជាតិ​អាស៊ីត​ដ៏​អស្ចារ្យ​បំផុត​ក្នុងចំណោម​វិធី​ទាំងបី​នេះ ដោយសារ​វា​សម្បូរ​អង់ស៊ីម​ខ្ពស់ និង​ជួយ​ដល់​ការរំលាយ​អាហារ​បានល្អ​ប្រសើរ​ថែម​ទៀតផង​។ លោកអ្នក​គួរ​បញ្ចូល​តែ​ទឹក​ខ្ញី​ទុក​ពិសា​ក្រោយ​បាយ​ទាំងបី​ពេល​ដើម្បី​កម្ចាត់​លើស​ជាតិ​អាស៊ីត​៕