Jose Mourinho ៖ ខ្ញុំ​នឹង​មិន​ដាក់​ Rooney ឲ្យ​លេង​នៅ​តំបន់​បម្រើ​នោះ​ទេ​

កាលពីមួយរយៈមុខខ្សែប្រយុទ្ធរបស់ក្លឹប Man Utd គឺកីឡាករ Wayne Rooney បានលើកឡើងថារូបគេសុខចិត្តប្ដូរទៅលេងតំបន់បម្រើបើសិនជាតម្រូវការរបស់គ្រូបង្វឹកថ្មី គឺដូចតំបន់ដែល Luis van Gaal ធ្លាប់ដាក់ឲ្យគេលេង ( បម្រើប្រយុទ្ធ ) ។ តែកាលម្សិលមិញពាក់ព័ន្ធនឹងបញ្ហានេះលោក Jose Mourinho បានបញ្ជាក់ថាគាត់មិនផ្លាស់ប្ដូរ Rooney មកលេងនៅតំបន់បម្រើវិញនោះទេ ។

ដោយលោក Jose Mourinho « ខ្ញុំបានឃើញគ្រូបង្វឹកពីមុនធ្លាប់បានផ្លាស់ប្ដូរកីឡាករ Rooney ឲ្យប្ដូរគេឲ្យទៅលេងជាអ្នកបញ្ជូនបាល់ក្នុងតំបន់បម្រើ ខណៈខ្ញុំឃើញថាគេធ្វើបានល្អគួរសមដែរ ប៉ុន្តែសម្រាប់ខ្ញុំតំបន់បម្រើមិនមែនជាកន្លែងខ្ញុំចង់ឲ្យគេលេងនោះទេ » ។

Jose Mourinho បន្តថា « Rooney នៅតែជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់មួយរូប ដូចនេះគេគួរតែនៅបន្តលេងតំបន់ប្រយុទ្ធ ដូចនេះគេនៅតែជាកីឡាករពាក់អាវ១០ក្នុងតំណែងប្រយុទ្ធ ដោយមិនផ្លាស់ប្ដូរទៅលេងនៅតំបន់បម្រើនោះទេ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho ៖ ខ្ញុំ​នឹង​មិន​ដាក់​ Rooney ឲ្យ​លេង​នៅ​តំបន់​បម្រើ​នោះ​ទេ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:វីដេអូ
Tags: