ប៊ររី ក្ដៅ​ចិត្ត​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង រិទ្ធី​ មុនី បោក​ប្រាស​​រូប​លោក​ស្រស់ៗ​តែ​ម្ដង.!

(ភ្នំពេញ)៖ តារាសម្ដែងប្រុសដ៏ស្រស់សង្ហា មានពុកចង្កាតិចៗ លោក ប៊ររី តារាចម្រៀងប្រចាំក្រុម ស៊ីអេសអឹម បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានអាជីពយ៉ាងច្រើន ក្នុងវិស័យសិល្បៈ សូម្បីអាជីពពិធីករ ក៏លោកអាចធ្វើបាន ក្រៅពីនេះលោកឆ្លៀតថតឈុតកំប្លែងខ្លីៗទៀត ហើយកំប្លែងស្ងួតបែបប្រុសស្អាត។ ថ្មីៗនេះតារាសម្ដែង លោក ប៊ររី បានផ្ទុះកំហឹងឆាបឆេះឆួល ជាមួយនឹងក្រុមហ៊ុនរថយន្តក្រុង ដឹកអ្នកដំណើរមួយ ដែលបានធ្វើឲ្យលោកខកដំណើរ ហើយគិតថា ក្រុមហ៊ុននេះបានបោកប្រាសអតិថិជនស្រស់ៗតែម្ដង។

លោក ប៊ររី នៅថ្ងៃនេះ បានបង្ហាញអារម្មណ៍ឆេះដុំ ជាមួយក្រុមហ៊ុនឡានក្រុងមួយ ដែលបានបោកប្រាសរូបលោក ហើយខលមិនលើកទៀត ធ្វើឲ្យលោកទប់អារម្មណ៍មិនបាន បញ្ចេញសំណេរក្ដៅចិត្ត ក្នុងបណ្ដាញសង្គមថា «រិទ្ធិ មុនី ដឹកអ្នកដំណើរ ដល់ម៉ោងអ្នកដំណើរមកដល់អត់ឃើញ ស្រមោលឡានសោះ គឺថាបោកគ្រាប់បែកស្អាតអ៉ីចឹងម៉ង call អត់លើកទៀត សាហាវម៉ង សូមអ្នកទាំងអត់គ្នាប្រយ័ត្ន ក្រុមហ៊ុនមួយនះ!!!»។

ចំណែកឯអ្នកគាំទ្រតារាសម្ដែង លោក ប៊ររី វិញ បាននិយាយថា «ក្រុមហ៊ុននេះព្រហើនណាស់ ហ៊ានបោកសូម្បីតែ តារាល្បី តែកន្លងមកក្រុមដឹកអ្នកដំណើរមួយនេះ ប្រឈមនឹងរឿងអាស្រូវច្រើនគួរសម ដែលមិនគួរយកលុយ និងពេលវេលាទៅប្រថុយ សម្រាប់អ្នកត្រូវធ្វើដំណើរបន្ទាន់បែបនេះឡើយ!»។

ជាការកតលោក ប៊ររី មិនធ្លាប់មានរឿងអាស្រូវណាមួយឡើយ ក្រៅពីបែបបាក់ស្នេហាជាមួយតារាសម្ដែង ទឹម វត្តី ប្អូនស្រីនាង ទឹមរដ្ឋា ដែលរឿងនោះ បានកន្លងហួសទៅជាច្រើនឆ្នាំមកហើយ៕ 

ប្រភព ៖
khmertaking

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងករណីនេះ ភរិយាតារាចម្រៀង មួន ម៉ារ៉ា ក៏បានហួសចិត្ត លើក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរមួយ ដែលបានធ្វើការបោកប្រាស់អតិថិជន និងមើលងាយអ្នកស្រែ។

ក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានរងការចោទ ប្រកាន់ពី អតិថិជន ដែលជាអ្នកដំណើរ ដែលបានទិញសំបុត្ររបស់ ក្រុមហ៊ុនដឹកជញ្ជូនខាងលើនេះ ទៅកាន់ខេត្តព្រះសីហនុក្នុងតម្លៃ ៣៥០០០ រៀលក្នុងម្នាក់ តែបែរជា ក្រុមហ៊ុននេះ ឲ្យអ្នកដំណើរ ទៅជិះរថយន្តឈ្នួលតួរីស ក្នុងតម្លៃតែ ១៥០០០រៀលក្នុង ម្នាក់ទៅវិញ ដែលឆ្លៀតគេងប្រវ័ញ្ច ។

ប្តីប្រពន្ធពីរនាក់ ដែលជាអ្នកដំណើរមកពីខេត្តមកដល់ទីក្រុងភ្នំពេញ ដើម្បីបន្តទៅលេងកូននៅ ខេត្ត ព្រះសីហនុ ត្រូវបានអ្នកជិតខាងស្គាល់ កើតទុក្ខ មិនសុខចិត្ត ដោយថតរូបរបស់ប្តីប្រពន្ធ ទាំងពីរនាក់ នោះ និងរៀបរាប់ពីដំណើរ ដែលត្រូវក្រុមហ៊ុន លី ហុង ដឹកអ្នកដំណើរ បោកប្រាស់ និងកេង ប្រវ័ញ្ចពួកគាត់ ដោយចាត់ទុកថា អ្នកស្រែល្ងង់មិនដឹងអីនោះ ។

រឿងរ៉ាវហួសចិត្តនេះ ត្រូវបានភរិយាតារាចម្រៀងម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក មួន ម៉ារ៉ា ទម្លាយ តាមរយៈ គេហទំព័រ Facebook បាន សម្ភាសន៍ប្តីប្រពន្ធ ទាំង២នាក់នោះ ហើយសរសេរសារ យ៉ាងវែង មួយបង្ហោះចែកចាយតៗគ្នា ។

ភរិយាតារាចម្រៀង មួន ម៉ារ៉ា បានសរសេរថា «ខ្ញុំបានជួបរឿងមួយ ដែលគួរឲ្យ ហួសចិត្តខ្លាំង ណាស់...គឺថាអ៊ុំប្រុស និងអ៊ុំស្រីពីរនាក់ ។ គាត់ត្រូវ បាន ក្រុមហ៊ុន ឡានក្រុង ឈ្មោះ លី ហុង បោកប្រាស់ ដោយមានពួកម៉ូតូឌុបរួមដៃជាមួយផងដែរ...អ៊ុំប្រុសគាត់ឈ្មោះ បុន ហើយប្រពន្ធគាត់ មាន ឈ្មោះ ថា ហ៊ិន... ។ គាត់ទាំងពីរនាក់មកលេង កូនគាត់នៅជិតផ្ទះរបស់ខ្ញុំ (ក្រុងព្រះសីហនុ) ហើយពេល គាត់មកដល់ភ្នំពេញ ក៏មានម៉ូតូឌុប មួយ មកសួរគាត់ថា អ៊ុំទៅណា ហើយមាន សំបុត្រឡាន ឬនៅ? គាត់ក៏ឆ្លើយថា ខ្ញុំទៅកំពង់សោម ហើយមិនទាន់ មានសំបុត្រទេ ។ ម៉ូតូឌុបរូបនោះ ក៏ ប្រាប់ថា ចឹងចាំខ្ញុំនាំទៅ...។ ពេលទៅទិញសំបុត្រមួយមានតម្លៃ ៣៥០០០ រៀល ចឹងហើយគាត់ក៏ទិញ ពីរសំបុត្រអស់ ៧០០០០ រៀល» ។

ភរិយាម្ចាស់បទចម្រៀង «អូនទៅភ្នំពេញ» បានបន្តទៀតថា បន្ទាប់ពីទិញរួច អ្នកធ្វើការនៅក្រុមហ៊ុននោះ ក៏ជូនពួកគាត់មកដោយជិះតុកៗ មកឡើង ជិះរថយន្តតួរីសវិញ...ហើយអ្នកធ្វើការនោះក៏ឲ្យលុយទៅ ម្ចាស់រថយន្តឈ្មួលតួរីស ចំនួន ៣០០០០ រៀល (ម្នាក់១៥០០០រៀល)...ប៉ុន្តែ ជាក់ស្តែង ក្រុមហ៊ុន លី ហុង នោះគ្មានសាខានៅកំពង់សោមទេ ហើយមិនត្រឹមតែប៉ុណ្ណោះគេបាន ឆូតប្តូរទិសដៅពីប៉ោយប៉ែត មកកំពង់សោម វិញ ។...ពូខ្ញុំក៏បានទូរស័ព្ទទៅសួរថា ហេតុអីបានឲ្យគាត់ជិះតួរីសមកវិញ? គេក៏បានឆ្លើយថា ឡានក្រុងអស់ហើយ ។...ពូខ្ញុំក៏សួរទៀតថា បើអស់ហេតុអី ក៏មិនឲ្យលុយគាត់វិញ? គេក៏គម្រាមពូខ្ញុំថា បើនិយាយអីមិនសមទៀត ប្រយ័ត្នគេបិទ លេខគាត់ចោល ហើយបន្ទាប់មកគេ ក៏ចុចបិទទូរសព្ទ័ពូខ្ញុំទៅ ។ មួយសន្ទុះ ក្រោយមក ខ្ញុំក៏បានទូរស័ព្ទទៅម្តង ខ្ញុំក៏ធ្វើជាសួរថា «បងមានឡាន ពីកំពង់សោម ទៅភ្នំពេញទេ ខ្ញុំចង់ទៅភ្នំពេញស្អែក? គេក៏ឆ្លើយ ថា «អត់មានទេ ខាងខ្ញុំគ្មានសាខា នៅកំពង់សោមទេ» ។

ភរិយាលោក មួន ម៉ារ៉ា បានសរសេរទៀតថា «ខ្ញុំមិនយល់សោះ ហេតុអីក្រុមហ៊ុន លី ហុង នេះបោកប្រាស់ គេ បែបនេះ? រឺក៏គិតថាគាត់ជាអ្នកស្រែ គាត់មិនដឹងអី បានជាគេង ចំណេញគាត់ចឹង? សូមបងប្អូនដែលនិយមលេង Facebook ជួយ Share ឲ្យមិត្តភក្តិទាំអស់គ្នាបានដឹងផង... ហើយ ដើម្បី កុំឲ្យក្រុមហ៊ុនឡានក្រុង លី ហុង នោះនៅតែធ្វើអំពើថោកទាបបែបនេះទៀត» ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload