Chompoo Ariya ស៊ិចស៊ីបញ្ចេញដើមទ្រូង នៅប៉ារីស

បារាំង៖ គួរឲ្យដឹងថា ថ្មីៗនេះអ្នកនាង Chompoo Ariya ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវីធី បង្ហាញម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ លំដាប់ពិភពលោក ដែលមានឈ្មោះថា “Paris Fashion Week” នៅឯទីក្រុងប៉ារីស។

ទន្ទឹមនឹងនេះផងដែរ អ្នកនាង Chompoo ដែលជាតារាស្រីដ៏ល្បីមួយរូប ប្រចាំប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលមិនធម្មតា ដោយសារអ្នកនាងបានលេង នូវឈុតដ៏ពិសេសមួយ គឺឈុតប៉ារ៉ាបញ្ចេញអាវក្នុង ដោយចំហឡេវអាវទាំងអស់ មិនបានបិទមួយគ្រាប់ណាមួយឡើយ ព្រមទាំងដៃកាន់កាបូបប៉ារ៉ាមួយ ដែលមើលទៅពិតជាទាក់ទាញមួយបែបផងដែរ។

លើសពីនេះទៅទៀត អ្នកនាងក៏បានបង្ហាញនូវម៉ូត សំលៀកបំពាក់ជាច្រើនឈុតបន្ថែមទៀត ដែលសុទ្ធសឹងជាឈុតស្រស់ស្អាតម៉ាកល្បីៗ ដែលបង្ហាញនៅឯប្រទេសបារាំង។

ដោយឈុតខាងក្រោមនេះ គឺអ្នកនាងបានចូលរួមនៅក្នុងកម្មវីធី DIOR HAUTE COUTURE FALL/WINTER 2016 នៅឯទីក្រុងប៉ារីស ប្រទេសបារាំង ព្រមទាំងកម្មវិធី ជាច្រើនទៀតផងដែរ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា មួយរយៈមុននេះ តារាស្រីថៃដ៏ល្បី នាង Chompoo Araya បានដឹកដៃស្វាមី ទៅធ្វើពិធីសូត្រមន្តក្នុងថ្ងៃកំណើតរបស់នាង គម្រប់វ័យ៣៤ឆ្នាំ

ចំពោះខួបកំណើតរបស់នាងឆ្នាំនេះ បានផ្លាស់ប្តូរផងដែរ ព្រោះសព្វមួយដង ឲ្យតែដល់ថ្ងៃពិសេស នាងតែងរៀបចំពិធីខួបយ៉ាងអធិកអធម តែឆ្នាំនេះវិញ នាងសុខចិត្តយកពេលវេលា មកធ្វើពិធីសូត្រមន្តលើករាសីម្តង។ 

ក្នុងពិធីសូត្រមន្តនោះដែរ ក៏បានឃើញវត្តមានស្វាមីរបស់នាង ដែលតែងផ្តល់ភាពកក់ក្តៅដល់ប្រពន្ធជានិច្ច ទោះរវល់ការងារយ៉ាងណា ក៏មិនភ្លេចនៅជាមួយនាង ក្នុងថ្ងៃពិសេស។ ហើយសម្រាប់ថ្ងៃនេះផងដែរ អ្នកគាំទ្រ ក៏នាំគ្នាចាំអ៊ុតមើលថា តើកាដូក្នុងថ្ងៃកំណើតរបស់នាងChompoo ក្នុងឆ្នាំនេះ តើទទួលបានអ្វី ពីស្វាមីជាទីស្រលាញ់?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload