ទារក​ហើម ឆ្អល់ និង​ឈឺពោះ ៖ មូលហេតុ និង​ដំណោះស្រាយ​

ទារក​ហើម ឆ្អល់ និង​ឈឺពោះ ៖ មូលហេតុ និង​ដំណោះស្រាយ​


ទារក​ហើម ឆ្អល់ និង​ឈឺពោះ ៖ មូលហេតុ និង​ដំណោះស្រាយ​

​វា​ជា​រឿង​ធម្មតា​នោះទេ ដែល​កូន​របស់​អ្នក មាន​ខ្យល់​ក្នុង​ពោះ ខណៈពេល​ដែល​គេ កំពុងតែ​រំលាយ​អាហារ​។ ខ្យល់​បែបនេះ បង្កើតបាន​ជា​សម្ពាធ​ខ្លាំង​មួយ ដែល​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក ឈឺ​ចុកចាប់​ក្នុង​ពោះ​។ ទារក​ខ្លះ អាច​ជួប​បញ្ហា​បែបនេះ ប្រហែលជា ៦ ទៅ ៨ សប្តាហ៍​ម្តង​។​

​មូលហេតុ​
​វា​មិន​ច្បាស់​នោះ​ទេ​ថា ខ្យល់​ក្នុង​ពោះ​បែបនេះ បណ្តាលមកពី​អ្វី ប៉ុន្តែ វា​អាច​មក​ពី​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​អ្នក នៅ​ក្មេងខ្ចី​ខ្លាំងពេក និង​កំពុងតែ​លូតលាស់​ផងដែរ​។​ ​ក្រៅពីនេះ ខ្យល់​ក្នុង​ពោះ អាច​បណ្តាលមកពី​បាក់តេរី និង​ការ​លេប​ខ្យល់​ច្រើន ពេល​កូន​បៅ​ដប​ទឹកដោះគោ​។​

​វិធី​សម្គាល់​
​ទារក អាច​នឹង​ស្រែកយំ ដោយ​មិន​ដឹង​មូលហេតុ ហើយ​បើ​អ្នក​សង្កេតមើល​ពោះ​របស់គេ ឃើញថា វា​ហើម ឬ​ប៉ោង​ជាង​ធម្មតា​។​

​ដំណោះស្រាយ​
​ជាធម្មតា បញ្ហា​នេះ​មិន​ទាមទារ ការព្យាបាល​អ្វី​ជាពិសេស​នោះ​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ ដោយ​ខ្លួនឯង លើកលែងតែ​ករណី​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ បើ​លោក​អ្នក​សង្ស័យ ឬ​បារម្ភ​ខ្លាំង សូម​នាំ​កូន​ទៅ​ពេទ្យ​ជាបន្ទាន់​។​

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​
​ចូរ​ដាក់​កូន​ឲ្យគេ​ង ហើយ​លើក​ជើង​របស់​គេ​ឡើង​លើ រួច​ធ្វើ​ចលនា​ជើង ដូច​ជា​ការ​ធាក់​កង់​។ ចូរ​ធ្វើបែបនេះ ឲ្យបាន​បួន​ប្រាំ​ដង ពេល​កូន​ជួប​បញ្ហា​បែប​នេះ​។ ប្រសិនបើ​អ្នក​ចង់​ប្រើ​ថ្នាំ សូម​សាកសួរ​វេជ្ជបណ្ឌិត ឬ​ឱសថការី​របស់​អ្នក ថា​តើ​ពពួក​ថ្នាំ​បន្ត​ក់ simethicone ឬ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដ៏ទៃទៀត សាក​សម​នឹង​កូន​របស់​អ្នក ប្រើប្រាស់​ដែរឬទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។