ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ ១គ្រាប់ បណ្ដាលឲ្យរងរបួសជើងឆ្វេង ដោយមិនដឹងមូលហេតុ

(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវជនមិនស្គាល់មុខបាញ់១គ្រាប់ ត្រូវចំកែងជើងខាងឆ្វេង បណ្តាលឲ្យរងរបួស ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៤៣២ ក្រោយរោងចក្រដែកគោល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះ ប្រាក់ សុខឃាង អាយុ៥២ឆ្នាំ មានមុខរបធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ក្រោយរោងចក្រដែកគោល បន្ទប់លេខ៤A ចំណែកប្ដីមានឈ្មោះ ធន ធឿន អាយុ៥៥ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅជាមួយគ្នា។ 

តាមសាក្សីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់ បានសំរាកក្នុងបន្ទប់ ដោយចាំប្ដីយូរពេក ព្រោះប្ដីរបស់គាត់ត្រូវបានបងប្អូន នៅបន្ទប់ជិតគ្នាហៅមកផឹកស៉ី ពេលនោះគាត់បានចេញពីបន្ទប់ ដើរមកហៅប្ដីទៅបន្ទប់សំរាក ស្រាប់តែមានជនមិនស្គាល់មុខបានបាញ់១គ្រាប់ មិនដឹងបាញ់មកពីទីណា បណ្ដាលឲ្យត្រូវកែងជើងខាងឆ្វេងរងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះមកដល់បានមកកន្លែងកើតហេតុ បានសួរនាំជនរងគ្រោះ និងប្រមូលវត្ថុតាង ដើម្បីកំណត់មុខសញ្ញាឈាន ទៅដល់ចាប់ខ្លួនជនដៃដល់ មកផ្ដាន្ទាទោសទៅតាមផ្លូវច្បាប់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦ មាន

សូមបញ្ជាក់ថា សកម្មភាពប្លន់បែបនេះ នៅក្នុងទឹកដីខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុតែម្តង បានស្ងាត់អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយសារតែកម្លាំងសមត្ថកិច្ច របស់ខេត្តមួយនេះ បានពង្រឹងយ៉ាងខ្លាំង និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព។

សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍មកថា មានករណីប្លន់យកម៉ូតូពីស្ត្រីម្នាក់បានសម្រេច ហេីយហេតុការណ៍នេះ ក៏បណ្តាលឲ្យបុរសម្នាក់ ដែលជាពលរដ្ឋរស់នៅក្បែរខាងគ្នា រងរបួសជើងខាងឆ្វេង ដោយសារក្រុមចោបាញ់មួយគ្រាប់ ក្នុងពេលបុរសនោះចេញពីក្នុងផ្ទះមកមេីល ហេតុការណ៍ដោយចៃដន្យ។

ចំណែកស្ត្រីរងគ្រោះដែលត្រូវចោរប្លន់ យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៦ នោះពុំមានគ្រោះថ្នាក់អ្វីទេ។

ស្ត្រីរងគ្រោះដែលត្រូវចោរប្លន់មានឈ្មោះ លឹម មុំ អាយុ២៤ឆ្នាំមានទីលំនៅក្បែរកន្លែងកើតហេតុ។

បុរសដែលរងរបួសដោយគ្រាប់កាំភ្លេីងរបស់ក្រុមចោរឈ្មោះ ពល សាមាន អាយុ២៣ឆ្នាំ បាននិយាយថា នៅពេលកើតហេតុខ្លួនបានឮសម្លេងម៉ូតូឈប់ នៅក្បែរផ្ទះមានសម្លេងស្រីនិងប្រុស ស្មានថាជាសម្លេងគូសង្សារណាមួយ ក៏ចេញមកមេីល ប៉ុន្តែពេលបេីកទ្វារដើរផុតពីផ្ទះបន្តិចក៏ត្រូវបានគេបាញ់មកលើខ្លួនតែម្តង ក្រោយមកទើបដឹងជាក្រុមចោរកំពុងប្លន់ម៉ូតូ។

ក្រោយកើតហេតុប្រមាណជិតកន្លះម៉ោង ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ឯជនរងគ្រោះរបួសជើងកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា នៅពេលនេះកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ ដើម្បីតាមចាប់ជនសង្ស័យ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ ១គ្រាប់ បណ្ដាលឲ្យរងរបួសជើងឆ្វេង ដោយមិនដឹងមូលហេតុ

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ ១គ្រាប់ បណ្ដាលឲ្យរងរបួសជើងឆ្វេង ដោយមិនដឹងមូលហេតុ

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ បាញ់ ១គ្រាប់ បណ្ដាលឲ្យរងរបួសជើងឆ្វេង ដោយមិនដឹងមូលហេតុ