ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​

​រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា​ម្នាក់​បាន​ផ្លាស់​ប្ដូរ​ផ្ទះ​ជួល និង​បាន​ជួល​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់ ទៀត ឲ្យ​ដឹក​ឥ​វាន់​ចេញពីផ្ទះ​ជួល​ចាស់ ទៅ​កាន់​ផ្ទះ​ជួល​ថ្មី​មួយ​កន្លែង​ទៀត ដោយ​បាន​ទុកចិត្ត​ទៅ​លើ​អ្នក​រត់ ម៉ូតូ​កង់​បី​នោះ​ខ្លាំង​ណាស់ ដោយ​មិន​នឹក​ស្មានថា ជន​នោះ​មានគំនិត​អាក្រក់​នោះ​ឡើយ ។

ផ្ទុយ​ទៅ​វិញ​ជន​នោះ បាន​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​​ ធ្វើ​ឲ្យ​គាត់​ខកបំណង​យ៉ាង​ខ្លាំង ព្រោះ​ជនខិលខូច​ម្នាក់​នោះ មិន​បាន​ដឹក យក​ឥ​វាន់ របស់​គាត់​នោះ​ទៅ​ដាក់​ឲ្យ​ចំ​គោលដៅ​នោះទេ​​ បែរជា​ដឹក​យក​ទៅ​កាន់​កន្លែង​ផ្សេង​ទៅ​វិញ ។ មិនតែប៉ុណ្ណោះ រើ​កកាយ​យក​របស់​​មាន​តម្លៃ និង​លុយកាក់​មួយ​ចំនួន ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ បាន​បោះចោល​សញ្ញាប័ត្រ​​លិខិតឆ្លងដែន ដែល​ជា​ក្ដី​សង្ឃឹម សម្រាប់​គាត់​ថែម​ទៀត និង​បាន​គេចខ្លួនបាត់​រហូត​។

លុះ​រយៈពេល​៣​ថ្ងៃ​ក្រោយមក ត្រូវ​បាន​បុរស​ម្នាក់​ប្រធាន​ផ្សា​រវិន មីង​និង​ជា​ម្ចាស់ផ្ទះ​ដែល បុរស​ស្បែក​ខ្មៅ​នោះ ជួល​ស្នាក់​នៅ​ប្រទះ​ឃើញ កំពុង​ស្ថិត​នៅ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ ក៏​បាន​ប្រើ​ល្បិច ធ្វើ​ជា​ជួល​ជិះ ទៅ​កាន់​ចំណុច​ង្វ​ង់​មូល​ថ្នល់បំបែក​ចោម​ចៅ រួច​ក៏​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្ដង ​។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះថន រតនា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​អុង​ទី​៣ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​ ​​ត្រូវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦ និង​បាន​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ​ភ្លាម​ៗ​ដែរ​ ។

ចំណែក​បុរស​ស្បែក​ខ្មៅ​ម្នាក់​នោះ​ឈ្មោះ PASCHAL CHIGBOGU អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា មានមុខរ​បរជា​គ្រូ បង្រៀន​ភាសា​អង់គ្លេស នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា មាន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពង់​ចាម និង​ខេត្ត​ជា​ច្រើន​ទៀត​ផង​ដែរ ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​គោក ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​

ក្រោយ​ពេល​ចាប់ខ្លួន បាន​រក​ឃើញ​របស់របរ មួយ​ចំនួន​មក​វិញ ប៉ុន្តែ​បាត់​សញ្ញាប័ត្រ និង​លិខិតឆ្លងដែន ធ្វើ​ឲ្យ​បុរស​ជនជាតិ​ស្បែក ខ្មៅ​នោះ អស់សង្ឃឹម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយមក​ទើប​កម្លាំង​នគរបាល នាំ​ជន​នោះ​ទៅ​រក​ហើយ​បាន ប្រទះ​ឃើញ សញ្ញាប័ត្រ និង​លិខិតឆ្លងដែន នៅ​ក្នុង​គំនរ​សំរាម​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ទើប​បុរស​នោះ​មាន​អារ​ម្ម​ណ៏​ធូរស្រាល​ឡើង​វិញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ បុរស​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា ម្នាក់​នោះ​ត្រូវការ​ផ្លាស់​ប្ដូរ​ផ្ទះ ចេញ​ពីផ្ទះ​ជួល​ចាស់​ផ្លាស់​ទៅ​កាន់​ផ្ទះ​ជួល​ថ្មី ហើយ​បាន​ជួល​ឲ្យ​ជនសង្ស័យ ជួយ​ដឹក​យក​ឥ​វាន់​ទៅ​កាន់​ផ្ទះ​ថ្មី​នោះ​។​បន្ទាប់​ពីលើ​ឥ​វាន់ ដាក់​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​រួច ជនសង្ស័យ​បាន​បើកចាក ចេញ​ទៅ ដោយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ជាមួយ​ដែរ ប៉ុន្តែ​បាន​ជិះ​កង់​តាម​ក្រោយ​ម៉ូតូ​រ៉ឺ​ម៉ក​នោះ​ដែរ ហើយ​ជិះ​មិន ទាន់ ត្រូវ​ជនសង្ស័យ​បើក​គេច​បាត់​ស្រមោល និង​បាន​គេចខ្លួន​បាត់​រហូត រីឯ​ជនបរទេស​រូប​នោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ចោម​ចៅ​។​

លុះដល់​ថ្ងៃ​ទី​៤ ខែកក្កដា ទើប​ម្ចាស់ផ្ទះ​ជួល បាន​ប្រទះ​ឃើញ​ជនសង្ស័យ កំពុង​ស្ថិត​នៅ​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ស្គាល់​ថា​ជា​ជន​បោកប្រាស់ ក៏​ប្រើ​ល្បិច​ហៅ​ជិះ​ទៅ​កាន់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ រួច​បាន​សហការ​ណ៏​ជាមួយ​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្ដង។

បន្ទាប់​មក​បុរស​ជនជាតិ​ស្បែក​ខ្មៅ ម្នាក់​នោះ​បាន ដក​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរបាល​ធ្វើការ​អប់រំ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ ព្រោះ​ក្រោយ​ពេល​ឃាត់ខ្លួន​បាន គាត់​បាន​ប្រាប់​នគរបាល​ថា ប្រសិនបើ​រក​ឃើញ​សញ្ញាប័ត្រ​និង​លិខិតឆ្លងដែន​មក​វិញ គាត់​និង​មិន​ប្ដឹង​ជនសង្ស័យ​នោះ​ឡើយ គ្រាន់តែ​អប់រំ​បាន​ហើយ ពេល​នេះ​គាត់​មិន​បាន​ក្បត់ពាក្យសន្យា​របស់ គាត់​នោះ​ទេ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​

ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​

ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​

ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​

ជួល​ឱ្យ​ដឹកអីវ៉ាន់​រើផ្ទះ ជួលប៉ះចោរ​ដឹកទៅបាត់​