ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ ភ្ញៀវទេសចរដែលស្លៀក​ពាក់មិនបាន​សមរម្យ មិនអនុញ្ញាតិ​ឲ្យចូល​ទស្សនា​អង្គរឡើយ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៥ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ តទៅ ភ្ញៀរទេសចរគ្រប់រូប ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ខណៈពេលមកទិញសំបុត្រ ដើម្បីទស្សនារមណីដ្ឋានអង្គរ បើមិនដូចនោះទេ មិនអនុញ្ញាតលក់សំបុត្រឲ្យឡើយ។

អាជ្ញាធរអក្សរា បានឲ្យដឹងថា ខ្លួននឹងជម្រុញការអនុវត្ត ក្រមប្រតិបតិ្តអង្គរ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងបង្ការ និង ទប់ស្កាត់ប្រព្រឹត្តមិនសមរម្យ របស់ភ្ញៀវទេសចរ ខណៈពេលចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ប្រាសាទ បរិស្ថាន និងសហគមន៍ម្ចាស់ស្រុក ជាពិសេសទាក់ទង់នឹងការស្លៀកពាក់ ឲ្យបានសមរម្យ ពេលចូលទស្សនារមណីដ្ឋានអង្គរ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរាទាំងស្រុង៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥  និងកន្លែង ដែលជាទីសក្ការៈផ្សេងទៀត ដោយបានចេញជា ក្រមសីលធម៌ថ្មីមួយ សម្រាប់ឲ្យភ្ញៀវទេសចរទាំងអស់ អនុវត្ត ។

នៅដើមខែមករា ឆ្នាំក្រោយនេះ ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនា ដ៏ធំជាងគេក្នុងពិភពលោក និងជាសម្បត្តិបេតិកភ័ណ្ឌ របស់អង្គការពិភពលោក យ៉ូណេស្កូ (UNESCO) ផងដែរនោះ នឹងចាប់ផ្តើមបើក ប្រាសាទចំនួន២ ពីម៉ោង ៥និង៣០នាទីព្រឹក ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរ គ្រប់រូបអាចចូលទៅ ទស្សនាព្រះអាទិត្យរះ ។

ដោយឡែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូ សុជីវធម៌ល្អ និងរក្សានូវវប្បធម៌ដ៏បវរនេះ នៅខណៈពេលថ្មីៗនេះ អាជ្ញាធរអប្សរា បានចេញគោលការណ៍នៃ ក្រមសីលធម៌ថ្មីមួយ ហើយក៏បានដាក់ឲ្យ ប្រតិបត្តិរួចហើយផងដែរ ដែលក្នុងនោះមានជាអាទ៍ដូចជា ហាមមិនឲ្យភ្ញៀវទេសចរទាំងអស់ជក់បារី ឲ្យស្ករគ្រាប់ឬលុយទៅក្មេងសុំទាន ស្លៀកសំលៀកបំពាក់ឬ ថតរូបអាក្រាតកាយ នៅក្នុងតំបន់ប្រាសាទ ជាពិសេសកន្លែងសក្ការៈ និងហាមមិនឲ្យថតរូប Selfie ជាមួយនឹងព្រះសង្ឃ ជាដើម ។

គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីនេះ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ អសីលធម៌មួយចំនួន ដែលបានកើតឡើងកន្លងមក ដែលក្នុងនោះមានដូចជា ករណីមនុស្សស្រី ២នាក់បងប្អូន ដែលជាជនជាតិអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេ បានថតរូបអាក្រាតកាយ នៅក្នុងប្រាសាទអង្គរវត្ត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ ភ្ញៀវទេសចរដែលស្លៀក​ពាក់មិនបាន​សមរម្យ មិនអនុញ្ញាតិ​ឲ្យចូល​ទស្សនា​អង្គរឡើយ

ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ ភ្ញៀវទេសចរដែលស្លៀក​ពាក់មិនបាន​សមរម្យ មិនអនុញ្ញាតិ​ឲ្យចូល​ទស្សនា​អង្គរឡើយ