រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ចាម ៖ សិស្ស​ស្រី​វ័យក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុងភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​តាក់ស៊ី ។

នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ឈ្មោះ គង់ ស្រី​លី​ន អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ មាន​ទីលំនៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ចំណែក​រថយន្ត​តាក់ស៊ី​បង្ក​ម៉ាក​សាំង​យ៉ុ​ង​ចំណុះ​១២​កៅអី ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-4463 អ្នកបើកបរ​បាន​ស្គាល់ឈ្មោះ​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា​ជា​អ្នកស៊ីឈ្នួល​បើក​តាក់ស៊ី បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។

នគរបាល​ស្រុក​ចំការលើ​បញ្ជាក់​ថា ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់ ចំណែក​យុវ​សិស្ស​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់​ទៀត ទើប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​ទាន់​អាច​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ គ្រាន់តែ​ដឹង​ថា រថយន្ត​និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​រថយន្ត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​នៅ​លើ​ចំណែក​ផ្លូវ​របស់​ម៉ូតូ​ប៉ុណ្ណោះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  បណ្តាលឲ្យស្លាប់ម្នាក់ និងក្មេងប្រុសម្នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ១១និង៥នាទី ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ យ៉ាងអាណោចអាធម នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្មេងសិស្សសាលា ២នាក់ ឌុបគ្នា ពេលកំពុងធ្វើដំណើរស្របទិសគ្នា ជាមួយរថយន្តសណ្តោងរ៉ឺម៉ក ក៏បានកៀរប៉ះដៃចង្កូតម៉ូតូស្កូបពី ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DG - 5985 របស់ជនរងគ្រោះ បណ្តាលឲ្យដួល ហើយបានខ្ទាតក្មេងស្រី ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងអាណោចអធម ចំណែកក្មេងប្រុសដែលជិះម៉ូតូ ជាមួយបានរងរបួសស្រាល ៕ 

ដោយឡែក ដួលខ្ទាតលើថ្នល់ត្រូវរថយន្ត មកពីក្រោយកិនបែកក្បាលរួចហើយ រថយន្តព្យាយាមបើករត់គេចខ្លួនបាត់ កាលពីម៉ោង១៣និង១០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ កន្លងទៅស្ថិតនៅក្នុង ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា យុវសិស្សរងគ្រោះឈ្មោះ ឃីម វុទ្ធី អាយុ១៦ឆ្នាំ ជាសិស្សរៀននៅ វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅក្នុងភូមិ ក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឌុបមិត្តភក្តិម្នាក់ឈ្មោះ សូ ភារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំនិងរៀនសាលាជាមួយគ្នារងរបួសធ្ងន់ ចំណែករថយន្ត ដែលជ្រុលទៅកិនយុវសិស្ស ខាងលើពុំត្រូវបានគេ ស្គាល់ម៉ាកនោះទេ ភ្លាមៗបានព្យាយាមបើកគេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកតើតហេតុគេឃើញ យុវសិស្សខាងលើឌុបគ្នាជិះ ក្នុងទិសដៅពីត្បូងទៅ ជើងលុះ ដល់ចំណុចកើតហេតុ ស្រាប់តែឡើងវ៉ាម៉ូតូមួយគ្រឿង បើកស្របទិសគ្នាខណៈឡើងវ៉ានោះ ស្រាប់តែជ្រុលចង្កូត រអិលដួលទៅលើទ្រូងផ្លូវស្រប ពេលនោះក៏មាន រថយន្តធុនធំមួយគ្រឿង បើកបរស្របទិសគ្នាដែរ បានមកដល់ រួចអ្នកបើកបរខំជាន់ហ្វ្រាំងតែជាន់ មិនជាប់ក៏ជ្រុលទៅកិន ម៉ូតូនិងអ្នកបើក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តវិញបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ ។ ក្រោយពេល កើតហេតុនគរបាលបានចុះ ទៅដល់ ជួយអន្តរាគមន៍ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ម៉ូតូត្រូវយកទៅរក្សា ទុក ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារ មកគ្រប់គ្រាន់និងប្រគល់ឲ្យជាក្រោយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

រន្ធត់ ! សិស្ស​ស្រី​វ័យក្មេង​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម