ស្មាតហ្វូន​សាក​ថ្ម​ម្ដង​ប្រើ​បាន​ ៣​ ថ្ងៃ​​ តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ

ក្រុមហ៊ុន​ BLU Products ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​កំពូល​មួយ​ម៉ូដែល​របស់​ខ្លួន​ ដែល​មាន​ថាមពល​ថ្ម​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​យូរ​ និង​ មាន​តម្លៃ​សមរម្យ​ថែម​ទៀត​ផង។

 

ស្មាតហ្វូន​សាក​ថ្ម​ម្ដង​ប្រើ​បាន​ ៣​ ថ្ងៃ​​ តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ

 

BLU Energy XL ជា​ទូរសព្ទ​ផលិត​ឡើង​ពី​សារធាតុ​លោហៈ​​ ដោយ​មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​, ប្រភេទ​ Super AMOLED អាច​បង្ហាញ​រូបភាព​កម្រិត​ ១០៨០x១៩២០ ភីកសែល​ និង​មាន​ដង់ស៊ីតេ​រូបភាព​ ៣៦៧​ ភីកសែល​ក្នុង​មួយ​អ៊ីញ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​នូវ​បន្ទះ​ Chip MediaTek 6753 ដែល​មាន​ CPU ល្បឿន​ ១,៣ GHz, RAM ទំហំ​ ៣ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ​ ៦៤ GB ដែល​មាន​រន្ធ​ដើម្បី​បន្ថែម​ទំហំ​បាន។

 

ស្មាតហ្វូន​សាក​ថ្ម​ម្ដង​ប្រើ​បាន​ ៣​ ថ្ងៃ​​ តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ

 

ផ្នែក​ចាប់​យក​រូបភាព​វិញ​ក៏​មាន​ធម្មតា​ដែរ​ដោយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ ១៣ MP អាច​ចាប់​យក​វីដេអូ​កម្រិត​ ១០៨០p និង​កាមេរ៉ា​មុខ​ទំហំ​ ៥ MP។ ចំណុច​ពិសេសៗ​ដទៃ​ទៀត​រួម​មាន​ មុខងារ​ស្កេន​ក្រយៅដៃ​ដែល​នៅ​លើ​ប៊ូតុង​ Home, រន្ធ​ USB Type-C 2.0 និង​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​បាន​លឿន​ដោយ​ ១០​ នាទី​បញ្ចូល​បាន​ ១៥% និង​កន្លះ​ម៉ោង​បញ្ចូល​បាន​ ៤៣%។

 

ស្មាតហ្វូន​សាក​ថ្ម​ម្ដង​ប្រើ​បាន​ ៣​ ថ្ងៃ​​ តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ

 

ក្រុមហ៊ុន​ BLU Products ធានា​ទូរសព្ទ​ដែល​មាន​ថាមពល​ថ្ម​ទំហំ​ ៥០០០ mAh របស់​ខ្លួន​អាច​​​ទ្រាំ​ទញរ​​ការ​​ប្រើ​ប្រាស់​បែប​ស្តង់ដារ​រយៈ​ពេល​ ៧២​ ម៉ោង​ (៣ ថ្ងៃ) និង​អាច​ទុក​ចោល​បាន​ដល់​ ៣០​ ថ្ងៃ។ បច្ចុប្បន្ន​​ BLU Energy XL នេះ​មាន​លក់​នៅ​​លើ​វិបសាយ​ Amazon ក្នុង​តម្លៃ​ ២៩៩ ដុល្លារ៕

 

ស្មាតហ្វូន​សាក​ថ្ម​ម្ដង​ប្រើ​បាន​ ៣​ ថ្ងៃ​​ តម្លៃ​ត្រឹម​ ២៩៩ ដុល្លារ

 

ចុច​អាន៖ កូន​ដែក​ឆក់​ពិសេស ​អាច​បន្ថែម​ទំហំ​មេមូរី​​ iPhone ​ដល់​ 256 GB

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​