កាត់​ថង់​ទឹក​ប្រមាត់ ឆាប់​ពុល​អាហារ?

សូមស្ដាប់ការលើកឡើងរបស់ វេជ្ជបណ្ឌិត ថេង សទ្ធា៖

កន្លងមកធ្លាប់មានការលើកឡើងថា ប្រសិនបើកាត់ថង់ទឹកប្រមាត់ចេញនឹងធ្វើឲ្យមនុស្សម្នាក់ឆាប់ពុលអាហារ។ ឆ្លើយតបនឹងការលើកឡើងនេះ វេជ្ជបណ្ឌិត ថេង សទ្ធា បានអះអាងថា អ្នកកាត់ថង់ទឹកប្រមាត់រួច នៅតែអាចទទួលទានអាហារគ្រប់មុខបានជាធម្មតា ដោយមិនភ័យខ្លាចការពុលឡើយ ព្រោះថ្លើមទេជាអ្នកបង្កើតទឹកប្រមាត់។

កាត់​ថង់​ទឹក​ប្រមាត់ ឆាប់​ពុល​អាហារ?

វេជ្ជបណ្ឌិត ថេង សទ្ធា ឯកទេសផ្នែកវះកាត់ប្រព័ន្ធរំលាយអាហារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាអ្នកណែនាំផ្នែកទ្រឹស្ដីនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានលើកឡើងថា ថង់ទឹកប្រមាត់ គ្រាន់តែជាកន្លែងផ្ទុកទឹកប្រមាត់មុនពេលប្រើប្រាស់ប៉ុណ្ណោះ។ ទោះបីកាត់ថង់ទឹកប្រមាត់រួច ក៏ទឹកប្រមាត់នៅតែមានជាធម្មតា ព្រោះថ្លើមទេជាអ្នកបង្កើតទឹកប្រមាត់ឡើង។

វេជ្ជបណ្ឌិតជំនាញវះកាត់សញ្ញាប័ត្រមកពីបារាំងរូបនេះ បានប្រៀបថង់ទឹកប្រមាត់ ទៅនឹងថង់ដាក់ទឹកអំពៅ។ លោក ថេង សទ្ធា បាននិយាយថា៖ “ថង់ទឹកប្រមាត់នេះ បើយើងប្រៀបធៀបជាមួយថង់ដាក់ទឹកអំពៅ គ្រាន់តែជាថង់ប្លាស្ទិកទេសម្រាប់ដាក់ទឹកអំពៅ… ឯទឹកអំពៅឆ្ងាញ់មិនឆ្ងាញ់ មិនមែនអាស្រ័យលើថង់ទឹកអំពៅទេ វាអាស្រ័យទៅលើគុណភាពរបស់ទឹកអំពៅ ដូច្នេះថង់ទឹកប្រមាត់ គ្រាន់តែស្តុកទឹកប្រមាត់ទេ សំខាន់គឺទឹកប្រមាត់…”។

ថង់ទឹកប្រមាត់មានទំហំតូចដូចផ្លែប័រ ស្ថិតនៅខាងស្តាំនៃពោះ នៅពីក្រោមថ្លើម។ ថង់ទឹកប្រមាត់មាននាទីស្តុកទឹកម្យ៉ាងហៅថា ទឹកប្រមាត់ ដែលបង្កើតដោយថ្លើមសម្រាប់រំលាយអាហារ ហើយវានឹងត្រូវបញ្ចេញមកនៅក្នុងពោះវៀនតូច។ ការកើតជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ អាចបណ្ដាលឲ្យឈានដល់ការវះកាត់ថង់ទឹកប្រមាត់ចេញ ដែលជាមូលហេតុធ្វើឲ្យមនុស្សជាច្រើនមានការខ្លាចរអា៕

ប្រភព៖ sabay

  • កាត់​ថង់​ទឹក​ប្រមាត់ ឆាប់​ពុល​អាហារ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:សុខភាព
Tags: