ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll?

ជាមួយនឹងការចូលមកដល់នៃថ្ងៃ៦ ខែកក្កដាខាងមុខនេះ វាត្រូវបានមនុស្សជាច្រើនចាត់ទុកជាទិវាថើបអន្តរជាតិ International Kissing Day ដែលវាត្រូវបានក្លាយជាទិវាអន្តរជាតិមួយ បន្ទាប់ពីមានដើមកំណើតដំបូងគេនៅក្នុងប្រទេសអង់គ្លេស តែបើនិយាយពីប្រវត្តិនៃទិវានេះវិញ វាមិនត្រូវបានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់ទេ មិនត្រឹមតែប៉ុណ្ណោះ ទិវាអន្តរជាតិមួយនេះ ក៏មិនត្រូវបានគេចាត់ទុកជាទិវាផ្លូវការអ្វីដែល ។

គោលបំណងនៃការប្រារព្ធទិវានេះ គឺធ្វើឡើងដើម្បីបង្ហាញពីការចែករំលែកនៃការស្រលាញ់ ទាំងរវាងមិត្តភ័ក្ដិ សាច់ញាតិ និងគូស្នេហ៍របស់អ្នក ហើយការថើបគ្នានេះ មានអត្ថន័យជាច្រើនផ្សេងគ្នាទៅតាមវប្បធម៌ប្រទេសនីមួយៗ ដោយវប្បធម៌ប្រទេសខ្លះបង្ហាញថា ការថើបគ្នាជាការសំដែងពីការគោរព ការស្វាគមន៍រាក់ទាក់ និងគ្រាន់ជាមិត្តភាពជាដើម រីឯវប្បធម៌ប្រទេសខ្លះទៀត ការថើបគ្នាគឺគ្រាន់តែធ្វើឡើងសម្រាប់តែមនុស្សជាទីស្រលាញ់ និងសាច់ញាតិប៉ុណ្ណោះ ។
ដើម្បីអបអរទិវានេះ កាលពីថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០០៥ អង់គ្លេសបានប្រារព្ធពិធីប្រកួតគ្នាថើប រកដៃគូដែលអាចថើបគ្នាបានយូរជាងគេ ដោយកាលនោះឯកត្តកម្មយូរបំផុតនៃការថើបគ្នាគឺ ៣១ម៉ោង និង៣០នាទី តែឯកត្តកម្មត្រូវបានបំបែកជាបន្តបន្ទាប់ទៀត នៅក្នុងការប្រកួតថើបផ្សេងគ្នា ដែលមិនត្រូវបានធ្វើឡើងក្នុងទិវាថើបអន្តរជាតិនេះទេ ជាក់ស្ដែងនៅថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ប្ដីប្រពន្ធថៃមួយគូ គឺ Ekkachai និង Laksana Tiranarat បានបំបែកឯកត្តកម្មពិភពលោក ដោយពួកគេអាចថើបគ្នាបានដល់ទៅ៥៨ម៉ោង ៣៥នាទី និង៥៨វិនាទី ។
ដើម្បីប្រារព្ធពិធីនេះ គេអាចធ្វើវាបានយ៉ាងងាយ ដោយគ្រាន់តែ Steal kisses (លួចថើប) ពីគូស្នេហ៍របស់អ្នក ឬសាច់ញាតិ និងមិត្តភ័ក្ដិជិតដិតរបស់ខ្លួន ដោយការលួចថើបនេះ អាចធ្វើបានទាំងការថើបមាត់ និងថើបថ្ពាល់ក៏បានដែរ ។ គួរបញ្ជាក់ថា ការថើបគ្នាអាចធ្វើឲ្យមនុស្សដំណើរការចលនាសាច់ដុំដល់ទៅ៣៤កន្លែងលើផ្ទៃមុខ ខណៈដែលសាច់ដុំលើផ្ទៃមុខសរុបមានតែ៤២ប៉ុណ្ណោះ ៕

ប្រការដែលត្រូវចងចាំ៖ គួរណាស់តែជៀសវាងឲ្យបាននូវការបរិភោគខ្ទឹមស និងខ្ទឹមបារាំង ព្រោះវាអាចធ្វើឲ្យមាត់មានក្លិន ជាហេតុការប្រារព្ធទិវាថើបនេះ អាចនឹងអាក់ខានទៅវិញ ៕

ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll? ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll? ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll? ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll?

ប្រភព៖ kqube

  • ទិវា​ថើប​អន្តរជាតិ​ថ្ងៃ​ទី​៦ កក្កដា​ជា​ការពិត​ ឬ​ជា​ការ Troll?已关闭评论
  • 39 views
  • Hide Sidebar
    A+
Publish on:2016/07/06  Category:ចំនេះដឹង
Tags: